ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលានៅក្នុងប្រទេសអូស្ត្រាលីនឹងវិលត្រឡប់ចូលសាលារៀនវិញនៅថ្ងៃទី៣១ខែមករា

ចែករំលែក៖

សិស្សសាលារាប់សិបពាន់នាក់នៅក្នុងប្រទេសអូស្ត្រាលីនឹងបានវិលត្រឡប់ទៅសិក្សានៅសាលារៀនវិញហើយចាប់ពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២ បើទោះបីអូស្ត្រាលីនៅតែបារម្ភពីករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះក្តី។

សាលារៀនមួយចំនួននៅក្នុងប្រទេសអូស្ត្រាលីបានបើកទ្វារតាំងពីសប្តាហ៍កន្លងមក ប៉ុន្តែភាគច្រើនសាលារៀននឹងអនុញ្ញាតឱ្យសិស្សទៅសិក្សាចាប់ពីថ្ងៃទី៣១ខែមករា ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ- ១៩ សិស្សនឹងត្រូវធ្វើតេស្ត រាល់ពីរសប្តាហ៍ម្តង។
ដោយការឆ្លងរាលដាលខ្លាំងនៃវីរុសប្រភេទថ្មី អូមីក្រុងធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះ បានកើនឡើងខ្ពស់តាំងពីចុងខែធ្នូឆ្នាំ២០២១មក។ នៅពេលនេះអូស្ត្រាលីមានពលរដ្ឋ២៥លាននាក់ មានករណីឆ្លងសរុបប្រមាណ ២លាននាក់ ដែលកាលពីខែធ្នូឆ្នាំ២០២១មានតែ៤សែននាក់ប៉ុណ្ណោះ ។
ពាក់ព័ន្ធការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ វិញ ពលរដ្ឋពេញវ័យ រហូតដល់ទៅ៩៣%ហើយបានចាក់វ៉ាក់សាំង ក្នុងនោះមាន៨លាននាក់ចាក់គ្រប់ចំនួនពីរដូស ៕ដោយ៖ សាធី

រូបថត៖THX/TTXVN.

 

 


ចែករំលែក៖