ខេត្តស្វាយរៀង ៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារគណបក្សចូលរួមសង្កេតការណ៍ ជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធនិងបម្រុង សកម្មជនយុវជនបក្សភូមិ សកម្មជនយុវជនគណបក្សឃុំ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមការងារយុវជនគណបក្សស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា, នាថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយបានកំណត់ទិសដៅផ្តល់វគ្គបណ្តុះបណ្តាលជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធ និងបម្រុងនៅទូទាំង៨០ឃុំ-សង្កាត់ សកម្មជនយុវជនបក្សភូមិនៅទូទាំង៦៩០ភូមិ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមការងារយុវជនគណបក្សស្រុក-ក្រុងទាំង៨ នៅទូទាំងខេត្តស្វាយរៀង ក្រុមការងាររយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារគណបក្សចូលរួមសង្កេតការណ៍ ជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធ និងបម្រុង សកម្មជនយុវជនបក្សភូមិ សកម្មជនយុវជនគណបក្សឃុំ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមការងារយុវជនគណបក្សស្រុកស្វាយទាប សរុបចំនួន២០១នាក់ ក្រោមអធិបតីភាព លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត តតំណាងលោក ហេង សុខណាង ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងមានការចូលរួមពី លោក ម៉ុង ឡាមី ប្រធានលេខាធិការដ្ឋាន និងជាសមាជិកក្រុមអចិន្រ្តៃយ៍ នៃក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិក-សមាជិកាលេខាធិការដ្ឋាន និងក្រុមការងារ។
វគ្គបណ្តុះបណ្តាល នេះធ្វើបទបង្ហាញដោយ លោក យឹម វិស្សុត អនុប្រធានលេខាធិការដ្ឋាននៃក្រុមការងារយុវជនគណបក្សខេត្ត។ វគ្គបណ្តុះបណ្តាលនេះបានបង្ហាញពីគោលការណ៍ទូទៅនៃការបោះឆ្នោត លក្ខខណ្ឌ តួនាទី ភារកិច្ច សកម្មភាពហាមឃាត់នានារបស់អ្នកសង្កេតការណ៍និងភ្នាក់ងារគណបក្ស និងការឃោសនា៕
ដោយ ៖ សិលា