ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន សំពងក្រុមអ្នកវិភាគអត់ មានឧត្តមគតិ ស្ទើរភ្លើង !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, កន្លងទៅមានអ្នកវិភាគ ថាហេតុអី ! បានគណបក្សប្រជាជន មិនព្រមធ្វើបុណ្យថ្ងៃ 7 មករា ! 2020 , 2021 ក៏អត់ធ្វើ និង 2022 អត់ធ្វើ 7 មករាកន្លងទៅ បែរជាខ្ញុំទៅ ! ចេញដំណើរទៅឯប្រទេសមីយ៉ាន់ម៉ា ភូមា អីណោះទៅវិញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែនបានបន្តថា, ខ្ញុំសូមផ្ដាំទៅអស់លោកអ្នកវិភាគបន្តិចថា, អ្វីដែលលោកថា គណបក្សប្រជាជនកម្ពុជាហាក់បានដូចជាកំពុងដកថយ ចេញពីឥទ្ធិពលរបស់វៀតណាម ..! ខ្ញុំសូមបញ្ជាក់ទៅកាន់អស់លោក បណ្ឌិតទាំងឡាយ ដែលធ្វើការវិភាគរបៀបនេះ ,គ្មានពេលណាដែលគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិត ដោយសារ 7 មករា មានន័យថាប្រជាជនក៏ដូចជាគណបក្សប្រជាជនកម្ពុជាមិនភ្លេចថ្ងៃ 7 មករានោះទេ ។ សម្ដេចបានមានប្រសាសន៍លើកឡើងថា, បើទោះ ជាត្រូវធ្វើសង្គ្រាម ដើម្បីការពារ 7មករា ក៏ហ៊ានធ្វើដែរ ! សម្តេចសង្កត់ធ្ងន់ថា, ប៉ុន្តែគណបក្សប្រជាជនកម្ពុជា មានការចាំបាច់ដើម្បីបញ្ជូនសារ ទៅកាន់ជនរួមជាតិរបស់ខ្លួន។ សម្ដេចលើកឡើងថា, សម័យកូវីដ-១៩ ត្រូវតែមានការប្រុងប្រយ័ត្ន សូម្បីតែបុណ្យមួយដែលមានចុះក្នុងប្រតិទិនថ្ងៃឈប់សម្រាក គណៈបក្សប្រជាជនមានការប្រយ័ត្នប្រយែ៉ងទាំងអស់ ក្នុងការចាត់ចែងធ្វើ ចៀសវាងកុំឱ្យគេថាគណបក្សប្រជាជនកម្ពុជា ជាចំណុចផ្ទុះនៃជំងឺ covid 19 ។
សម្ដេចថ្លែងបន្តថា, ក្រុមអ្នកវិភាគនេះ បែរជាវាថាយើងអត់ធ្វើបុណ្យ បែតជាថាយើង – ដកឥទ្ធិពលចេញពីវៀតណាម , សម្ដេចបញ្ជាក់ថា, រឿង 7 មករា ទោះបីវៀតណាម មកជួយ ប៉ុន្តែជាជីវិតរបស់ប្រជាជនកម្ពុជា សូមផ្ដាំត្រឡប់ទៅវិញ ឱ្យយល់, ឲ្យភ្លឺភ្នែកទៅ ! សម្ដេចបានលើកឡើងទៀតថា, 7មករាជាក្បាលរបស់យើងទាំងអស់គ្នា ជាក្បាលប្រជាជនទាំងអស់គ្នា ទោះបីអ្នកឯងមិនស្គាល់ ក៏រឿងរបស់អ្នកឯង ក៏ប៉ុន្តែគ្មានពេលណាដែលគណបក្សប្រជាជនកម្ពុជា បោះបង់ចោល 7មករាទេ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាមានការចាំបាច់ ដើម្បីបញ្ជូនសារនៃការប្រុងប្រយ័ត្ន សម្រាប់ការរៀបចំកម្មវិធី ចូលរួមដោយមនុស្សតិច វាមិនសម ចូលរួមដោយមនុស្សច្រើន បើគណបក្សប្រជាជនត្រូវធ្វើ គឺត្រូវធ្វើធំ ។
សម្ដេចមានប្រសាសន៍សំពងក្រុមអ្នកវិភាគនោះទៀតថា, គេលើកថាចុះធ្វើវិធីសម្ពោធស្តាត មនុស្សរាប់ម៉ឺននាក់ធ្វើបាន ប៉ុន្តែសូមបញ្ជាក់ អារាប់ម៉ឺននាក់ហ្នឹងហើយដែល យើងបានទៅធ្វើតេស្តទាំងអស់ ហើយបើយើងថាធ្វើត្រឹម 5 ម៉ឺននាក់ ត្រូវធ្វើតេស្តទាំង ៥មុឺននាក់ ។ អញ្ចឹងទេគ្រាន់តែសូមជូនត្រឡប់ទៅវិញថា, គ្មានពេលណាមួយដែលគណបក្សប្រជាជនកម្ពុជា បោះបង់នូវអ្វីដែលជាសមិទ្ធផល ចម្បងរបស់ខ្លួនទេ , ខ្ញុំគិតថាអ្នកវិភាស្ទើរភ្លើងខ្លះ គួរត្រូវបានសិក្សាឱ្យបានច្បាស់ គណបក្សប្រជាជនកម្ពុជា បើបោះបង់ថ្ងៃ 7 មករាចោល បានន័យថា គណបក្សប្រជាជនកម្ពុជាអត់មានធ្វើអ្វីពីអតីតកាល ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖