ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន១២កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន ដោយធ្វើការដកហូតថ្នាំញៀនបានចំនួន១២កញ្ចប់តូច ការចុះឃាត់ខ្លួននេះ បានធ្វើឡើងនៅម៉ោង១និង១០នាទីយប់រំលងអធ្រាត្រថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុច  ផ្លូវលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា សង្ស័យម្នាក់មានឈ្មោះ ម៉ាត់ រ៉ូហ្វាត ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម មានទីលំនៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។                                            

– សម្ភារដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀន ចំនួន ១២កញ្ចប់និង ទូរស័ព្ទnokia អិនចុចពិល០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕


ចែករំលែក៖