ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួន ជនសង្ស័យ៨នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន៨កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងល្បាតខណ្ឌចំការមនសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចំនួន២បានត្រួតពិនិត្យជនសង្ស័យចំនួន៨នាក់ក្នុងនោះមានស្រី២នាក់ ហើយបានរកឃើញ ថ្នាំញៀនចំនួន៨កញ្ចប់តូចៗទម្លាក់នៅក្បែរជើង ដែលលើកទី១ករណីនេះធ្វើឡើងនៅចំណុចដីឡូត៍ ក្នុងភូមិ១ ក្រុម២ ផ្លូវលេខ៤៧៦ សង្កាត់ទួលទំពូង១ និងលើកទី២នៅចំណុចមុខផ្ទះលេខ២៣ ផ្លូវលេខ៩៧ ក្រុម២៤ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

   បើតាមលោកវរសេនីយ៍ទោ ផន អូន អធិការរងនគរបាលខណ្ឌចំការមនបានឱ្យដឹងថា ជនសង្ស័យចំនួន៨នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះគឺទី១-ឈ្មោះ ម៉ុន ម៉ែត្រ ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន (ម្ចាស់ថ្នាំ)។  ទី២- ឈ្មោះ កែវ សុធា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (អ្នកប្រើប្រាស់)។ទី៣-ឈ្មោះ អ៊ុំ ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (អ្នកប្រើប្រាស់)។ ទី៤-ឈ្មោះ ហុង ពៅ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (អ្នកប្រើប្រាស់)។ ទី៥-ឈ្មោះ សំ ឌី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (អ្នកប្រើប្រាស់)។  ទី៦-ឈ្មោះ ហ៊ួត ស្រីភាព ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរគ្មាន (អ្នកប្រើប្រាស់) ។

ទី៧-ឈ្មោះ ហុិន សោភ័ណ ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (អ្នកប្រើប្រាស់) និងទី៨-ឈ្មោះសុិន តារា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងភូមិត្រពាំងឈើនាង ឃុំអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរគ្មាន។ ចំពោះសម្ភារដកហូត : ថ្នាំញៀនចំនួន៨កញ្ចប់ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ព្រមទាំងទូរស័ព្ទ១គ្រឿង។

   បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបាននាំមកអធិការដ្ឋានខណ្ឌចំការមន ដើម្បកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖