ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ពីជនរងគ្រោះកំពុងជិះម៉ូតូនៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១១៖៣០នាទីថ្ងៃត្រង់ នៅចំណុចបណ្តោយ ផ្លូវ១០៥ ក្រុម១២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

  លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ៖

១-ឈ្មោះមុនី ពេជ្រម៉ាទីន ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។

២-ឈ្មោះ លួស លីហួរ ភេទប្រុស អាយុ១៨ឆាំ្ន មុខរបរមិនពិតប្រាកដ សា្នក់នៅផ្ទះ២១៨ ផ្លូវ៨៦ ភូមិ២២ សងា្កត់ស្រះចក ខណ្ឧដូនពេញ (មានសារធាតុញៀន) ។

   *សម្ភារដកហូតរួមមាន ៖

– ម៉ូតូ០១គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅស្លាកលេខឧ.មានជ័យ 1E.5391 (របស់ជនសង្ស័យមុនី ពេជ្រម៉ាទីន) ។ 

-ទូរស័ព្ទដៃ០១គ្រឿងម៉ាកIPhone.8(របស់ជនសង្ស័យលួស លីហួរ) ។

ចំណែកជនរងគ្រោះបានទៅបាត់ដោយពុំបានដាក់ពាក្យបណ្តឹងនោះទេ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានបន្តទៀតថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានជិះម៉ូតូផាសា្អប់មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យចំនួន០២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកសង់ មកកែ្បរជនរងគ្រោះធ្វើសកម្មភាពឆក់កាបូបពុំបានសំរេចហើយក៏ដួលម៉ូតូ ជនរងគ្រោះស្រែកផ្អើលឆោឡោផ្អើលដល់អ្នកជិតខាង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជួយអន្តរាគមន៍ឃាត់ជនសង្ស័យ០២នាក់យកមកប៉ុស្តិ៍នគរបាលទួលសង្កែ១ ចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖