ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធAnthony Martial ច្រានចោលការផ្ទេរទៅកាន់ Juventus និង Barcelona ខណៈកំពុងខ្ចីជើងនៅSevilla

ចែករំលែក៖

កីឡាករ Anthony Martial បានបង្ហើបថា Juventus និង Barcelona បានព្យាយាមចុះហត្ថលេខាលើរូបគាត់ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានសម្លឹងឃើញតែក្រុម Sevilla ប៉ុណ្ណោះដែលកំពុងខ្ចីជើង។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះបានបរាជ័យក្នុងការលេងពេល៦រដូវកាលកន្លះនៅ Old Trafford បានចូលរួមជាមួយក្លិបនៅ La Liga រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Sevilla មិនមែនជាក្លិបតែមួយគត់ដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Martial ក្នុងអំឡុងពេលពាក់កណ្តាលរដូវកាលនេះទេ ដោយខ្សែប្រយុទ្ធរូបនេះបានបដិសេធក្លិបធំៗដើម្បីទៅទីនោះ។

នៅក្នុងបទសម្ភាសន៍មួយកីឡាករ Martial បាននិយាយថា “វាជាការពិតJuventus បានព្យាយាមចុះហត្ថលេខាជាមួយខ្ញុំ ខ្ញុំបាននិយាយជាមួយភ្នាក់ងាររបស់ខ្ញុំ ហើយប្រាប់គាត់ថា ខ្ញុំចូលចិត្តទៅ Sevilla។ វាជាជម្រើសដ៏ល្អបំផុតសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ Barcelona បាននិយាយជាមួយភ្នាក់ងាររបស់ខ្ញុំ ប៉ុន្តែដូចដែលខ្ញុំបាននិយាយ ខ្ញុំបាននិយាយទៅកាន់ភ្នាក់ងាររបស់ខ្ញុំ ហើយប្រាប់គាត់ថា អាទិភាពរបស់ខ្ញុំគឺ Sevilla ហើយ​ពេល​ដែល​ខ្ញុំ​និយាយ​អ្វី​មួយ​ទៅ​អ្នក​ណា​ម្នាក់​ខ្ញុំ​មិន​ផ្លាស់​ប្តូ​រ​វា ខ្ញុំ​រក្សា​ពាក្យ​របស់​ខ្ញុំ​”។

កីឡាករ Martial បង្ហាញខ្លួនដំបូងកំឡុងពេលប្រកួតស្មើជាមួយក្រុមOsasuna ហើយត្រូវបានដកចេញដោយនៅសល់១៤នាទីចប់ការប្រកួត។ អ្នកចាត់ការទូទៅរបស់ក្រុម Sevilla លោក Julen បានអំពាវនាវឱ្យ Martial ធ្វើការងារបន្ថែមទៀតបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់។

Martial កំពុងស្វែងរកពេលវេលាក្នុងការមកលេងនៅ Man Utd ហើយបានស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន១១លើកសម្រាប់ Man United នៅរដូវកាលនេះ មុនពេលចូលរួមជាមួយ Sevillaក្នុងលក្ខខ័ណ្ឌខ្ចីជើង។ នោះមិនមែនជាពេលលេងគ្រប់គ្រាន់សម្រាប់ Martial ដែលមានមហិច្ឆតាចង់លេងឱ្យបារាំងនៅ World Cup នៅប្រទេសកាតានៅចុងឆ្នាំនេះ។ កីឡាកររូបនេះបានកាត់បន្ថយប្រាក់ឈ្នួល២៤០,០០០ផោនក្នុងមួយសប្តាហ៍ដែលគាត់ទទួលបាននៅ Man United ដើម្បីធានាបាននូវការផ្លាស់ប្តូរលក្ខខណ្ឌខ្ចីជើង ៕

ដោយ៖ ភារៈ(រូបភាព ៖ dailymail.com)


ចែករំលែក៖