ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ធីតាឯកសង្ក្រាន្ដរដូវកាលទី៣ឆ្នាំ ២០២២ បានបញ្ចប់ជាស្ថាពរកាលពីរាត្រីថ្ងៃទី១៣ កុម្ភៈឆ្នាំ២០២២នេះ ដោយបានរកឃើញម្ចាស់ជ័យលាភីយ៉ាងស័ក្កិសមគឺបានទៅលើបេក្ខភាពតំណាងខេត្តកំពង់ឆ្នាំងគឺកញ្ញា ហេង រិនសុម៉ាលីតា ។ តាមទាន់ទើបដឹងថាកញ្ញាឯករូបនេះមិនត្រឹមតែមានរូបសម្រស់ស្រស់សោភា ប៉ុណ្ណោះទេ គឺកញ្ញាក៏មានសមត្ថភាពមិនធម្មតានោះដែររហូតអ្នកគាំទ្រកោតសរសើរដែរថានាងពិតជាស័ក្កិសមទៅនឹងម្ចាស់មកុដនេះ។
កញ្ញា ហេង រិនសុម៉ាលីតា មានវ័យ២០ឆ្នាំ មានប្រវត្តិការងារមិនធម្មតានោះទេក្នុងរង្វង់សិល្បៈ ជាពិសេសគឺអាជីពការងារដ៏ល្អ ដែលនារីជាច្រើនប៉ងប្រាថ្នា ។ មុនពេលគ្រងតំណែងនេះ ម៉ាលីតា គឺជាតារាបង្ហាញម៉ូដ និងជាតារាសម្ដែងមួយរូប និងជាអ្នកចម្រៀង ដែលមានទឹកដមសំឡេងពីរោះមួយរូបផងដែរ ហើយអ្វីដែលគេភ្ញាក់ផ្អើលគឺនាងជាបាហុនិការ ឬនារីអាកាសចរណ៍ នោះតែម្តង ដែលគេដឹងដែរថានាងមានទាំងចំណេះដឹងល្អដែលអាចប្រជែងផុតពីបេក្ខភាពកញ្ញាឯកដាក់ពាក្យចូលរួមប្រកួតរាប់រយនាក់នោះ។ ក្រោយការប្រកួតកញ្ញាហេង រិនសុម៉ាលីតា ជាធីតាឯកសង្គ្រាន្ដ២០២២ នឹងត្រូវទទួលកាតព្វកិច្ចតំណាងឱ្យទេវតាឆ្នាំថ្មីជាតួអង្គទេវតាឆ្នាំថ្មី ឆ្នាំខាលដែលនាងចាប់ផ្តើមផលិតដោយទូរទស្សន៍ជាតិកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ៕
ដោយ ៖ វឌ្ឍនា