ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រត់ចូលក្រោមកង់រថយន្តធុនធំបណ្តាលឱ្យរថយន្តកិនស្លាប់ភ្លាមៗ

ចែករំលែក៖

     ភ្នំពេញ​៖​ បុរសម្នាក់បានដេីរលេីដងផ្លូវសុខៗខណៈឃើញមានរថយន្តធុនធំបេីកឆ្លងកាត់ក៏ស្ទុះរត់ចូលក្រោមរថយន្តបណ្តាលឱ្យរថយន្តកិនស្លាប់ភ្លាមៗ​ កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក​ ថ្ងៃទី១៧​ ខែកុម្ភៈ ឆ្នាំ២០២២​ នៅផ្លូវបេតុងក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

   ជនរងគ្រោះឈ្មោះពៅ​ ពេជ្រ​ ភេទប្រុសអាយុ៣៧ឆ្នាំ​ ស្នាក់នៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

   តាមវីដេអូកាមេរ៉ាសុវត្ថិភាពនៅផ្ទះប្រជាពលរដ្ឋជិតនោះបានបង្ហាញថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះធ្វេីដំណេីរដោយជេីងក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏មានរថយន្តធុនធំមួយគ្រឿងមិនចាំស្លាកលេខបើកក្នុងទិសដៅពីកេីតទៅលិច រំពេចនោះស្រាប់តែជនរងគ្រោះបានហក់ចូលទៅក្រោមកង់រថយន្តផ្នែកខាងក្រោយកិនស្លាប់យ៉ាងអាណោចអាធ័មតែម្តង​ ។ 

បេីតាមបងប្អូនជនរងគ្រោះបានឱ្យដឹងថា​ ជនរងគ្រោះមានវិបតិ្តផ្លូវចិត្តដេីរតែផឹកស្រាមិនធ្វេីការអ្វីនោះទេ។ 

   ក្រោយកេីតហេតុរថយន្តបានបន្តដំណេីរទៅមុខបាត់ស្រមោល​ ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖