ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអណ្តូងរ៉ែមាសនៅBurkina Faso ស្លាប់៥៩នាក់

ចែករំលែក៖

មានកម្មករអណ្តូងរ៉ែមាសដល់ទៅ៥៩នាក់បានស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅទីតាំងខួងយករ៉ែមាសដោយសិប្បកម្ម ស្ថិតនៅតំបន់ Gbomblora ក្នុងខេត្ត Poni ភាគពាយ័ព្យនៃប្រទេស Burkina Faso។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង១៩ ថ្ងៃទី២១ខែកុម្ភៈ (ពេលវេលាក្នុងតំបន់)។ មន្ត្រីក្នុងតំបន់បានប្រកាសថា មានមនុស្ស៥៥នាក់ស្លាប់នៅនឹងកន្លែង និង៤នាក់ទៀតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
មកទល់ពេលនេះមិនទាន់មានព័ត៌មានលម្អិតស្តីពីហេតុការណ៍គ្រោះថ្នាក់នោះឡើយ ប៉ុន្តែសាក្ស៊នៅកន្លែងកើតហេតុបានឱ្យដឹងថា មានការផ្ទុះឆេះឃ្លាំងរក្សាទុករំសេវ ដើម្បីបំផ្ទុះថ្មរករ៉ែមាស។ មន្ត្រីក្នុងតំបន់កំពុងតែបើកការស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើ។ ក្រៅពីអ្នកស្លាប់ ក៏មានមនុស្សជាង១០០នាក់រងរបួសផងដែរ៕ ដោយ៖ សាធី

រូបថត៖Twitter


ចែករំលែក៖