ព័ត៌មានទាន់ហេតុការណ៍៖

WHO៖ វីរុសអូមីក្រុងបំបាំងកាយមិនគ្រោះថ្នាក់ដូចអូមីក្រុងធម្មតាឡើយ

ចែករំលែក៖

អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២២ បានប្រកាសថា វីរុសកូវីដ-១៩ អូមីក្រុងបំបាំងកាយ (BA2) មិនគ្រោះថ្នាក់ដូចអូមីក្រុងប្រភេទដើមនោះឡើយ ។
លោកស្រីបណ្ឌិត Maria Van Kerkhove ជាមន្ត្រីជាន់ខ្ពស់របស់WHO បានបញ្ជាក់ថា «យើងរកមិនឃើញថា វីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុងបំបាំងកាយ (BA2)មិនគ្រោះថ្នាក់ដូចអូមីក្រុង(BA1)នោះឡើយ។ នោះជារឿងដ៏ល្អប្រសើរ ដោយប្រទេសជាច្រើនបានរកឃើញវីរុសអូមីក្រុងទាំងពីរប្រភេទខាងលើ ។
លោកស្រីបញ្ជាក់ទៀតថា ករណីឆ្លងរាលដាលកូវីដ-១៩ នៅលើពិភពលោកមានសញ្ញាថយចុះខ្លាំង ជាហេតុធ្វើឱ្យប្រទេសមួយចំនួនសម្រេចបើកទ្វាររស់នៅជាមួយកូវីដ -១៩ ។
គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤២៨,១៩៥,៨០៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៩២៤,៩៦៨នាក់ និងជាសះស្បើយឡើងវិញ ៣៥៦,០០៨,៣០២នាក់។
អាមេរិកដែលជាប្រទេសមានករណីឆ្លងច្រើនជាងគេលើពិភពលោកពេលនេះក៏មានករណីឆ្លងធ្លាក់ចុះផងដែរ ដោយនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ៦១,៨៦៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ១,៥៥៨នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក៕ ដោយ៖ សាធី

រូបថត៖AP


ចែករំលែក៖