ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះស្តាសំរាមចេញពីប្រឡាយអមផ្លូវជាតិលេខ៤

ចែករំលែក៖

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០២២​ លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ នឹងលោក​ សុទ្ធសុជាតិ​ ចៅសង្កាត់រងទី២​ បានដឹកនាំក្រុមការងារចុះសម្អាតសំរាមនៅចំណុចប្រឡាយមុខធនាគារABA តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិព្រៃព្រីងខាងជេីង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣បានឲ្យដឹងថា​ ដោយសារតែសង្កេតឃេីញថា​ បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់រក្សាអនាម័យបានល្អ​ បោះចោលសំរាម​ ដូចជាសំបកដបទឹកសុទ្ធ​ ចានជ័រ​ ថង់ប្លាស្ទិច​ តាមចិញ្ចេីមផ្លូវធ្វេីឲ្យសំរាមទាំងនោះហេីរឬធ្លាក់ចូលក្នុងប្រឡាយទឹកស្ទះនូវប្រព័ន្ធលូបង្ហូរទឹក​ ទេីបនៅរសៀលថ្ងៃទី២៣​ ខែកុម្ភៈ​ នេះលោកនិង​ លោក​ សុទ្ធសុជាតិ​ ចៅសង្កាត់រងទី២​ បានដឹកនាំក្រុមការងារ​ សង្កាត់ចុះប្រមូលសំរាមចេញជៀសវៀងស្ទះចរន្តទឹកហូរ​ ។ 

លោក​ ចៅសង្កាត់បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះផ្ទាល់តែម្តងសូមទុកដាក់សំរាមឲ្យបានត្រឹមត្រូវដេីម្បីអនាម័យទាំងអស់គ្នា​ និងជៀសផុតពីជំងឺទាំងពួង។ 

ក្នុងឱកាសនោះផងដែរ​ លោក​ បានផ្តាំផ្ញេីដល់បងប្អូនទាំងអស់ចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖