ក្នុងពេលនេះសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនបានចាប់ផ្តើមឡើងហើយ ដោយចាប់ផ្តើមនៅលើទឹកដីអ៊ុយក្រែន ។ ដូច្នេះអ៊ុយក្រែនជាប្រទេសដែលត្រូវខាតបង់ច្រើនជាងគេ ទាំងការបាត់បង់ទឹកដីផងដែរ បើសិនជាចាញ់នៅក្នុងសង្គ្រាមនោះ។
ការប្រៀបធៀបរវាងកម្លាំងទាហាន សព្វាវុធ រវាងទាហានរុស្ស៊ី នឹងអ៊ុយក្រែន៖
*រុស្ស៊ី៖
-រុស្សុីមានទាហានកំពុងបំពេញបេសកកម្ម២៨០.០០០ នាក់។ ចំណែកអ៊ុយក្រែនមានតែ ១៤៥.០០០នាក់ ។
-រថក្រោះចម្បាំង រុស្ស៊ីមាន២.៨៤០គ្រឿង រីឯអ៊ុយក្រែនមាន៨៥៨គ្រឿង។
– រថយន្តចម្បាំង រុស្ស៊ីមាន៥.២២០ គ្រឿង ។ អ៊ុយក្រែនមាន ១.១៨៤គ្រឿង។
-កាំភ្លើងធំ រុស្ស៊ីមាន៤.៦៨៤គ្រឿង ។ អ៊ុយក្រែនមាន១.៨១៤គ្រឿង។
– ប្រព័ន្ធមីស៊ីលវាយប្រហារលើដែនអាកាស(បាញ់ពីដីទៅលើគោលដៅនៅលើអាកាស) រុស្ស៊ីមាន១.៥២០គ្រាប់។ ចំណែកអ៊ុយក្រែនវិញមាន៧៥គ្រាប់។
-មីស៊ីលឆ្លងទ្វីប រុស្ស៊ីមាន១៥០គ្រាប់។ អ៊ុយក្រែនមាន ៩០គ្រាប់។
នេះមិនគិតពីនាវាចម្បាំងនោះទេ ដោយប្រទេសទាំងពីរនឹងមិនប្រើនាវាចម្បាំងនៅក្នុងសង្គ្រាមនេះឡើយ។
ប្រសិនបើបូកបញ្ចូលទាហានរបស់សាធារណរដ្ឋទាំងពីរនៅភាគខាងកើតអ៊ុយក្រែន៣៤.០០០ នាក់ទៀត និងអាវុធជាច្រើនទៀត អាចយកឈ្នះអ៊ុយក្រែន ក្នុងរយៈពេលដ៏ខ្លីបំផុត បើមិនមានការជួយពីបណ្តាប្រទេសលោកខាងលិចនោះ។ នៅពេលនេះប្រទេសលោកខាងលិចទើបតែប្រតិកម្មតាមរយៈការទូតនៅឡើយទេ មិនទាន់បញ្ជូនទាហានឬអាវុធទៅជួយអ៊ុយក្រែននោះឡើយ៕
ដោយ៖សាធី(ប្រភពរូបថត៖Zing news )