នាវាដឹកទំនិញស៊ីវិលពីរគ្រឿងរបស់រុស្ស៊ីត្រូវកាំជ្រួចមីស៊ីលអ៊ុយក្រែនវាយប្រហារក្នុងពេលកំពុងតែធ្វើដំណើរនៅដែនសមុទ្រ Azov នៅថ្ងៃទី២៤ខែកុម្ភៈបណ្តាលឲ្យនាវិកមួយចំនួនរងរបួស ។
សារព័ត៌មាន Sputnik បានផ្សាយថា នាវាដឹកទំនិញពីរគ្រឿងបំពាក់ទង់ជាតិរុស្ស៊ីត្រូវមីស៊ីលអ៊ុយក្រែនវាយប្រហារនៅវេលាម៉ោង ១១ថ្ងៃទី២៤ខែកុម្ភៈ(ពេលវេលាក្នុងតំបន់) ។ នាវាដឹកទំនិញពីរគ្រឿងនោះមានឈ្មោះថា SGV-Flot និង Seraphim Sarovskiy រងការវាយប្រហារនៅតំបន់សមុទ្រ Azov ។ មីស៊ីលអ៊ុយក្រែនបានបាញ់ចេញពីទីក្រុង Mariupol ។
ក្រោយការវាយប្រហារ នាវាដឹកទំនិញ SGV-FLOT រងការឆាបឆេះជាច្រើនកន្លែងនៅលើនាវា ។ កម្លាំងទាហានរុស្ស៊ីបានបញ្ជាក់ថា មាននាវិកម្នាក់រងរបួសធ្ងន់ ។ ក្រុមអាកាសយានិកបានព្យាយាមពន្លត់ភ្លើងគ្រប់គ្រងស្ថានភាព ហើយនាវាទាំងពីរក៏បានបន្តដំណើរទៅកាន់គោលដៅរបស់ខ្លួន៕ ដោយ៖ធីរីណា
រូបថត៖ SPUTNIK