ខេត្តបន្ទាយមានជ័យ ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា, ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី ជ័យ ណារី ព្រមទាំងក្រុមការងារ បានអញ្ជើញចុះនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក ក្នុងដំណាកកាលជំងឺកូវីដ១៩ ចំនួន ២២៥ គ្រួសារ លើ ១៣ ឃុំ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយធ្វើពិធីចែកជូនលើ៣ទីតាំង នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នា២០២២នេះ
១,ចែកនៅផ្សារធំថ្មីបូរីជ័យ២ (ចំការតាដោក) ចំនួន ០៥ ឃុំ ៨៥ គ្រួសារ រទះរុញជនពិការ ២គ្រឿង (ឃុំឬស្សីក្រោក ឃុំគយមែង ឃុំបន្ទាយនាង ឃុំអូរប្រាសាទ និង ឃុំភ្នំតូច)។
២,ចែកនៅវត្តស្រះរាំង ឃុំស្រះរាំង ៧៣ គ្រួសារ ចំនួន ០៤ ឃុំ(ឃុំតាឡំ ឃុំស្រះរាំងឃុំគោកបល្ល័ង និងឃុំសំបួរ និងរទះរុញជនពិការ ៣គ្រឿង។
៣,ចែកនៅវត្តចារ ឃុំរហាត់ទឹក ចំនួន ៦៩គ្រួសារ ៤ឃុំ(រហាត់ទឹក ចំណោម សឿ និងឃុំបត់ត្រង់)។
អំណោយទទួលបានក្នុង ១គ្រួសារ ៖ អង្ករ ២៥ គីឡូក្រាម ត្រីខ ១០កំប៉ុង មី ០១កេសតូច ទឹកត្រី ០៣ដប មុង ១ ភួយ ១ សារុង ១ ក្រមា ១ អាវយឺត ០២ ជែលលាងដៃ ១ដប និងថវិកា ២មឺនរៀល។
ថ្លែងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឱកាសនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជា លោក អ៊ុំ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។
ទីណាមានទុកលំបាកទីនោះមាន កាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌។ អំណោយមកផ្តល់ជូននាពេលនេះជាការគិតគូរដោះស្រាយការលំបាកពុកម៉ែបងប្អូនបានមួយគ្រា ទោះបីជាមិនបានគ្រប់ទៅតាមតម្រូវការទាំងស្រុងនោះ ជាវប្បធម៌ចែករំលែក។
លោក អ៊ុំ រាត្រី បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន៕
ដោយ ៖ សិលា