ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកកាន់តែគ្រោះថ្នាក់ហើយ ខណៈរុស្ស៊ីព្រមានពីការប្រើប្រាស់អាវុធបរមាណូ

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាដល់កម្លាំងអាវុធបរមាណូត្រៀមលក្ខណៈរង់ចាំទទួលបទបញ្ជាក្នុងការវាយប្រហារទៅលើគោលដៅ ។ អាមេរិកបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសកម្មភាពរបស់រុស្ស៊ី គឺជារឿងមួយដ៏គ្រោះថ្នាក់បំផុតមិនអាចទទួលយកបានឡើយ។

អ្នកឯកទេសវិភាគបានលើកឡើងថា ក្នុងពេលដែលលោកខាងលិច បាន«ទម្លាក់គ្រាប់បែកបរមាណូសេដ្ឋកិច្ច» ទៅលើប្រទេសរុស្ស៊ី ដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ធ្វើឲ្យរុស្ស៊ីប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំង។ ទាំងនោះហើយរុស្ស៊ីចាំបាច់ត្រូវតែប្រើប្រាស់បរមាណូយុទ្ធសាស្ត្រដើម្បីយកឈ្នះក្នុងសង្គ្រាមមួយនេះ បើមិនដូច្នោះទេ រុស្ស៊ីនឹងត្រូវដួលរលំម្តងទៀត ហើយលើកនេះអាចធ្ងន់ធ្ងរជាងអតីតសភាពសូវៀតទៅទៀត។

ទាំងនោះហើយទើបរុស្ស៊ីចាំបាច់ត្រូវតែយកឈ្នះលើប្រទេសលោកខាងលិច ។
នៅពេលនេះដែរក្រសួងការពារជាតិអាមេរិក បានព្រមានថា សកម្មភាពរបស់ប្រធានាធិបតីពូទីន អាចបង្កឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ។ នៅពេលនេះដែរ គេមិនទាន់ដឹងថា តើអាមេរិកបានដាក់កម្លាំងបរមាណូយុទ្ធសាស្ត្ររបស់ខ្លួនក្នុងភាពអាសន្នត្រៀមវាយប្រហារតបតជាមួយរុស្ស៊ីដែរឬទេ។
ក្នុងពេលនេះដែរអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងថា ការប្រើប្រាស់កម្លាំងបរមាណូគំរាមកំហែងរបស់លោកពូទីន គឺជារឿងអាក្រក់និងខ្វះការទទួលខុសត្រូវ ៕ ដោយ៖ ធីរីណា

ប្រភពរូបថត៖nld.com.vn


ចែករំលែក៖