ព័ត៌មានទាន់ហេតុការណ៍៖

Inter Milan ត្រូវការឈ្នះនៅរាត្រីនេះដើម្បីឡើងឈរកំពូលតារាងនៅSerie A

ចែករំលែក៖

ក្រុម Inter Milan ដែលជាគូប្រជែងដណ្តើមពាន Serie A បានសម្លឹងរកការបន្ថែមពិន្ទុទៀតនៅរាត្រីថ្ងៃសុក្រនេះនៅឯកីឡដ្ឋាន Stadio Giuseppe Meazza ខណៈដែលក្រុមនេះធ្វើជាម្ចាស់ផ្ទះទទួលក្រុម Salernitana ដែលចង់បានឱកាសល្អក្នុងការឡើងឈរកំពូលតារាង ហើយក្រុម Salernitana ក៏ចង់បានឱកាសដើម្បីជៀសវាងពីតំបន់កាត់ចោលដែរ

ក្រុម Inter Milan ឈរ​នៅ​លេខ​រៀង​ទី​៣ មាន​៥៥​ពិន្ទុ ដោយ​តាម​ពី​ក្រោយក្រុមកំពូលតារាង Napoli ចំនួន២​ពិន្ទុ​ ដោយ​មាន១១​ប្រកួត​ត្រូវ​លេង។ ចំណែកក្រុម Atalanta ឈរចំណាត់ថ្នាក់លេខ៥ ដែលជាក្លិបដំបូងគេនៅក្រៅតំណែង Champions League ដោយចាញ់៨ពិន្ទុតាមពីក្រោយ។ ក្រុម Inter Milan រកបានពិន្ទុប៉ុណ្ណោះក្នុងការប្រកួតក្របខ័ណ្ឌ Serie A ចុងក្រោយរបស់ពួកគេ ដោយស្មើ នៅកីឡដ្ឋាន Stadio Comunale Luigi Ferraris ទល់នឹងក្រុម Genoa ដែលបន្តការមិនឈ្នះរបស់ពួកគេរហូតដល់ប្រកួត (ស្មើ២ ចាញ់២)

ចំណែកក្រុម Salernitana បានស្មើ ទល់នឹងក្រុម Bologna នៅកីឡដ្ឋាន Stadio Arechi ក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេដើម្បីបន្តការមិនទាន់ឈ្នះរបស់ពួកគេដល់ទៅប្រកួត (ស្មើ៤ ចាញ់២) ដោយធ្វើឱ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី២០ មាន១៥ពិន្ទុ ចាញ់១០ពិន្ទុពីក្រុមឈរនៅតំបន់សុវត្ថិភាពជាមួយនឹងការប្រកួត១១នៅសល់។

ការប្រកួតក្របខ័ណ្ឌកំពូលអុីតាលី Serie A រវាងក្រុមទាំង ក្រុម Inter Milan បានយកឈ្នះ នៅកីឡដ្ឋាន Stadio Arechi កាលពីខែធ្នូ។ ពេលនោះកីឡាករ Ivan Perisic បើកការស៊ុតបញ្ចូលទីនៅនាទីទី១១ខណៈដែលកីឡាករ Denzel Dumfries, Alexis Sánchez, Lautaro Martínez និង Roberto Gagliardini ក៏រកបានម្នាក់១គ្រាប់ដែរ។

ទម្រង់លេងរបស់កីឡាករ Martínez និង Edin Dzeko គឺជាគន្លឹះសម្រាប់ក្រុម Inter Milan នៅរដូវកាលនេះ។ Martínez គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមជាមួយនឹង១១គ្រាប់ដែលជាចំនួនខ្ពស់បំផុតទីក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគក្នុងឆ្នាំ២០២១២០២២នេះ ដែលគ្រាប់គឺជាគ្រាប់ដំបូងដ៏សំខាន់នៃការប្រកួត។ ចំណែកកីឡាករ Dzeko កំពុងមាន​ការ​ចាប់​អារម្មណ៍​ជាមួយនឹង​ការរកបាន​​១០​គ្រាប់។

ដោយឡែក Federico Bonazzoli គឺជា​កីឡាករ​សំខាន់ដែល​ពូកែ​បំផុត​សម្រាប់ក្រុម Salernitana ដោយ​ស៊ុតបាន​៦គ្រាប់ ម្ចាស់ផ្ទះ Inter Milanទទួលបាន២៩ពិន្ទុ (ឈ្នះ៩ ស្មើ២ ចាញ់២) ពី១ប្រកួតដែល ប្រកួត Serie A នៅកីឡដ្ឋាន Stadio Giuseppe Meazza ក្នុងរដូវកាលនេះ ខណៈដែលក្រុម Salernitana នឹងព្យាយាមដោះស្រាយលទ្ធផលមិនល្អក្នុងការប្រកួតក្រៅទឹកដីជាមួយក្រុមខ្លាំងខាងលើ ដោយធ្លាប់ស្មើលើក ចាញ់លើក និងឈ្នះតែលើកប៉ុណ្ណោះក្នុងការប្រកួតក្រៅដី។

ក្នុង​ការ​ប្រកួត​លីគ​ចំនួន​​លើក​ចុង​ក្រោយ​របស់ក្រុម Inter Milan គឺឈ្នះ​ស្មើ​ និង​ចាញ់។ ដោយឡែកក្រុម Salernitana ៦ប្រកួតចុងក្រោយដូចគ្នាបានត្រឹមស្មើ និងចាញ់ប្រកួត ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖