ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ពលរដ្ឋចាប់ផ្តើមទៅបោះឆ្នោតមុនពេលកំណត់

ចែករំលែក៖

នៅថ្ងៃទី៤ខែមីនា ពលរដ្ឋកូរ៉េខាងត្បូងចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនពេលកំណត់ ដើម្បីជ្រើសរើសបេក្ខភាពដែលឡើងកាន់តំណែងជំនួសប្រធានាធិបតី មូន ជេអុីន ។ បេក្ខភាពប្រធានាធិបតី Yoon Suk Yeol នៃគណបក្សអំណាចប្រជាជន ដែលជាគណបក្សប្រឆាំងទទួលបានការគាំទ្រខ្ពស់ពីប្រជាពលរដ្ឋ។
ទីតាំងបោះឆ្នោតនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមឡើងនៅម៉ោង៦ព្រឹកដល់ម៉ោង១៨យប់នាថ្ងៃទី៤និងទី៥ខែមីនា ។ ការបោះឆ្នោតមុនពេលកំណត់ត្រូវបានបើកឡើងដើម្បីអនុញ្ញាតឱ្យពលរដ្ឋដែលចង់ទៅបោះឆ្នោតមុនពេល បញ្ចៀសការជួបជុំគ្នាច្រើន ប្រឈមហានិភ័យខ្ពស់ពីការឆ្លងកូវីដ-១៩។ ការបោះឆ្នោតជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែមីនាខាងមុខនេះ។
បេក្ខភាពគណបក្សកាន់អំណាច លោក Lee Jae Myung និងបេក្ខភាពគណបក្សប្រឆាំងលោក Yoon Suk Yeol នឹងទៅបោះឆ្នោតនៅថ្ងៃទី៤ខែមីនានេះ ។ ចំណែកពលរដ្ឋដែលធ្វើចត្តាឡីស័កពាក់ព័ន្ធកូវីដ-១៩ នឹងអនុញ្ញាតឱ្យទៅបោះឆ្នោតចាប់ពីម៉ោង ១៧-១៨ ថ្ងៃទី៥ ខែមីនា ។
តាមការស្ទង់មតិ បេក្ខភាពគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ហើយលទ្ធផលនឹងសម្រេចនៅថ្ងៃបោះឆ្នោតចុងក្រោយនាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២៕ ដោយ៖ ធីរីណា

រូបថត៖Yonhap/EPA


ចែករំលែក៖