ព័ត៌មានទាន់ហេតុការណ៍៖

ឆេះគំនរសំណល់ចាស់ៗយ៉ាងសន្ធោសន្ធៅជាប់ផ្ទះពលរដ្ឋ​ ត្រូវអាជ្ញាអាជ្ញាធរ​និងប្រជាពលរដ្ឋសហការគ្នាបាញ់ពន្លត់ទាន់ពេល(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះគំនរសំណល់ចាស់ៗដែលគេទុកចោលយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាលរដ្ឋ​និងអាជ្ញាធរមូលដ្ឋានយកបំពង់ពន្លត់អគ្គិភ័យ​ និងទាញទុយយោទឹកតូចៗបាញ់ពន្លត់ទាន់ពេលវេលា​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣​និង១០នាទីរសៀល​ ថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២២​ នៅជាប់ផ្លូវបេតុងក្នុងភូមិឫស្សី២​ សង្កាត់ស្ទឹងមានជ័យ​ទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅទីតាំងខាងលេីគឺជាដីឡូត៍ដែលគេទុកចោលជាយូរមកហេីយ​ និងមានសម្ភារចាស់ៗជាច្រេីននៅទីនោះផងដែរ​។ នៅពេលកេីតហេតុគេឮសំឡេងផ្ទុះដូចជាផ្ទុះកំប៉ុងហ្គាស​ ហេីយក៏ឃេីញមានផ្សែងខ្មៅហុយចេញមកបន្តិចម្ដងៗ​ រហូតកេីតជាអណ្ដាតភ្លេីងយ៉ាងសន្ធោសន្ធៅ​ ទេីបបងប្អូនប្រជាពលរដ្ឋ​និងអាជ្ញាធរមូលដ្ឋាននាំគ្នាជួយទាញទុយយោទឹកតូចៗតាមផ្ទះ​ និងបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់យ៉ាងញាប់ដៃ​ញាប់ជេីង​រហូតដល់ភ្លើងរលត់ទៅវិញជាស្ថាពរ​ ។ 

    ក្នុងករណីអគ្គិភ័យខាងលេីនេះ​គឺបានឆេះរោលជញ្ជាំងផ្ទះប្រជាពលរដ្ឋខូចខាតបន្តិចបន្តួចផងដែរ​ ប៉ុន្តែមិនធ្វេីឱ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ហើយក៏មិនបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ​នោះដែរ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖