ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកប្រកាសថា បើរុស្ស៊ីដកទាហានចេញពីអ៊ុយក្រែន នឹងលុបចោលទណ្ឌកម្មទាំងអស់

ចែករំលែក៖

តាមសារព័ត៌មាន Kommersant.ru របស់រុស្ស៊ីបានផ្សាយនៅថ្ងៃទី៤ខែមីនាថា អាមេរិកនឹងលុបចោលរាល់ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីប្រសិនបើទីក្រុងមូស្គូបញ្ចប់សកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែន។

ការប្រកាសខាងលើធ្វើឡើងដោយរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោកស្រី Vicoria Nuland ។ លោកស្រីបញ្ជាក់ទៀតថា ទីក្រុងមូស្គូនឹងពិភាក្សាទៅលើបញ្ហាដែលរុស្ស៊ីបានលើកមកពិភាក្សាស្តីពីសន្តិសុខរបស់ខ្លួន។
សារព័ត៌មាន TASS បានដកស្រង់សម្តីលោកស្រី Nuland ដែលបានបញ្ជាក់ថា «រាល់ការដាក់ទណ្ឌកម្មទាំងឡាយទៅលើរុស្ស៊ីនឹងត្រូវបញ្ចប់ ប្រសិនបើរុស្ស៊ីផ្អាករាល់សកម្មភាពយោធា ហើយជួយអភិវឌ្ឍប្រទេសអ៊ុយក្រែនឡើងវិញ ក៏ដូចជាដំណើរការសន្តិភាព ទទួលស្គាល់អធិបតេយ្យភាពនៃទឹកដីអ៊ុយក្រែន។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា គោលដៅដែលរុស្ស៊ីចង់បាននោះគឺការធានាសន្តិសុខស្របច្បាប់របស់រុស្ស៊ី។ ការវាយប្រហារអ៊ុយក្រែន គឺជាការព្រមានដល់អឺរ៉ុបនិងអាមេរិកក្នុងនាមជាប្រទេសមហាអំណាចដូចគ្នា បើផ្ទុះសង្គ្រាមនឹងគ្នានោះ នឹងមានលទ្ធផលអាក្រក់ទាំងសងខាង។ ដូច្នេះហើយរុស្ស៊ីនឹងត្រូវទទួលបាននូវអ្វីដែលខ្លួនចង់បានពីបណ្តាប្រទេសលោកខាងលិច ពិសេសគឺអាមេរិក៕ ដោយ៖ធីរីណា

រូបថត៖DW


ចែករំលែក៖