ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតតារាកែភេទនាង ផេន ខេក កំណត់ថ្ងៃចូលរោងការជាក់លាក់ជាមួយគូស្នេហ៍រូបសង្ហាវីឆៃហើយ!

ចែករំលែក៖

ភ្នំពេញ៖ ក្រោយស្វែងយល់ចិត្តគ្នា និងរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធនោះ ពេលនេះតារាកែភេទ នាង ផេនខេក បានប្រកាសថ្ងៃរៀបមង្គលការរបស់ខ្លួនជាផ្លូវការហើយនៅអំឡុងសប្តាហ៍ក្រោយនេះតែម្តង។ ការប្រកាសរៀបការនេះក្រោយពីគម្រោងនេះត្រូវបានបង្ហើបកាលពីជាង១ឆ្នាំមុនមកម្ល៉េះ។ 

យោងតាមលិខិតអញ្ជើញភ្ញៀវដែលសារព័ត៌មានយើងទទួលបានគឺពិធីមង្គលការរវាងនាង និងលោក វីឆៃ ពិតជាធ្វើទៅតាមការកំណត់នៅថ្ងៃនោះពិតប្រាកដមែនបើទោះបីជាមុននេះនាងទើបនឹងត្រូវបានទម្លាយបញ្ហាជីវិតជូរចត់រាប់មិនអស់កន្លងមក និងបញ្ហា ជំពាក់បំណុលគេត្រូវមករស់នៅបន្ទប់ជួលតូចចង្អៀតនោះក៏ដោយ។ 

ផេនខេក បានប្រកាសថានាង និងគូស្នេហ៍ សម្រេចកាន់ដៃគ្នាចូលរោងការនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នេះហើយ។ បន្ថែមលើការអញ្ជើញភ្ញៀវកិត្ដិយសដោយធៀបការ ផេនខេក ក៏ប្រកាសអញ្ជើញភ្ញៀវតាមបណ្ដាញសង្គមទៀត។  នាងបានលើកឡើងថាថា៖ “នាងខ្ញុំផេនខេក សូមគោរពអញ្ជើញទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងប្រិយមិត្តទាំងអស់គ្មា អញ្ជើញចូលរួមជាភ្ញៀវកិត្តយសក្នុងពិធីមង្គលការរបស់នាងខ្ញុំដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី09 ខែមីនា ឆ្នាំ2022 វេលាម៉ោង4:30ល្ងាច នៅវិមានពិភពថ្មីសែនសុខ ( អគារF ) ជាទីគោរព”។ក្រោយបញ្ចេញរូបថតក្នុងឈុតរៀបការជាមួយសង្សារ ជាច្រើនសន្លឹកនៅថ្ងៃនេះ ក៏មានអ្នកគាំទ្រ និងមិត្ដសិល្បៈ សម្ដែងនូវការកោតសរសើរស្នេហាស្មោះស្ម័គ្ររបស់នាងផងដែរថាពិតជាបានស្រលាញ់គ្នាដោយស្មោះស្ម័គ្រ ហើយអាចឈានដល់ថ្ងៃរៀបការជាផ្លូវការ ។ តាមការបញ្ចាក់ពីមិត្តជិតដិតបានលើកឡើងថា ពិធីមង្គលការរបស់នាងត្រូវបានធ្វើឡើងធំគួរសម ជាមួយនឹងវត្តមានភ្ញៀវភាគច្រើនជាអ្នកសិល្បៈ និងអ្នកលក់អនឡាញល្បីឈ្មោះជាច្រើន៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖