ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះរោងសិប្បកម្ម និង ផ្ទះប្រជាពលរដ្ឋរងការខូចខាតស្ទើរទាំងស្រុងនិងរងរបួសធ្ងន់ស្រាលមនុស្ស៣នាក់

ចែករំលែក៖

ភ្នំពេញ៖ កន្លែងសិប្បកម្មផលិតសាឡុង និង ផ្ទះបងប្អូនជាពលរដ្ឋ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមិនទាន់ដឹងមូលហេតុ បណ្តាលឲ្យខូចខាតសម្ភារសិប្បកម្មទាំងស្រុង និងសម្ភារក្នុងផ្ទះស្ទើរទាំងស្រុង រួមមាន រថយន្ត ម៉ូតូ រុឺម៉កកង់៣ និងរងរបួសមនុស្សស្រីធ្ងន់ស្រាលចំនួន៣នាក់ផងដែរបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះលក់សម្ភារ ដេពូក នៅតាមបណ្ដោយផ្លូវលេខ១២២ ក្រោយមន្ទីពេទ្យកុមារជាតិ មូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកខណ្ឌ រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីរោងសិប្បកម្ម និង ផ្ទះប្រជាពលរដ្ឋបាត់ទៅហើយ ខណៈដែលប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានអណ្ដាតភ្លើងបានរីករាលដាលឆេះដល់ផ្ទះបងប្អូនប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅតែម្ដង។ 

សមត្ថកិច្ចមូលដ្ឋានបានចុះដល់គោលដៅបានរាយការណ៍បន្តទៅកម្លាំងនគរបាលជំនាញការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាច្រើនគ្រឿងមកដល់ទីតាំងកើតហេតុដើម្បីបាញ់ពន្លត់តែអណ្ដាតភ្លើងឆាបឆេះយ៉ាងខ្លាំងបណ្ដាលឱ្យឆេះសម្ភារនៅក្នុងផ្ទះខូចខាតស្ទើរទាំងស្រុងរួមមានរថយន្ត ម៉ូតូ រ៉ឺម៉កកង់៣ ផងដែរនិងរងរបួសមនុស្សស្រី ០៣នាក់ធ្ងន់ស្រាល។ 

វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ទទួលបានព័ត៌មានបានឲ្យរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន៣៦គ្រឿងប្រើប្រាស់អស់ទាំង ៣៦ គ្រឿងទើបរលត់ រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វា ocic,រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា,និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ។ 

លោកនាយការិយាល័យបានឲ្យដឹងថាទំហំនៃការខូចខាតឬសម្ភារក្នុងផ្ទះស្ទើរទាំងស្រុងដោយរួមមានរថយន្ត១ គ្រឿងម៉ាក Toyota raize ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BQ-2663 ម៉ូតូ ១គ្រឿង រុឺម៉កសម្រាប់ដឹកសម្ភារមួយគ្រឿងផងដែរ និងរងរបួសមនុស្សស្រី ៣នាក់ ធ្ងន់ម្នាក់ ស្រាល២នាក់។ និងរាលដាលដល់ផ្ទះជិតខាងចំនួន២ល្វែងបន្ថែមទៀត រងការខូចខាតបន្តិចបន្តួច។

ចំពោះមូលហេតុ សមត្ថកិច្ចជំនាញសន្និដ្ឋាន ជំហានដំបូងបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក៏ប៉ុន្តែជំនាញនិងស្រាវជ្រាវរកមូលហេតុពិត តាមក្រោយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖