ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្វើទ្រុងមាន់ចៃដន្យភ្លាត់ស្នៀតឆក់ខ្សែភ្លើងស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងព្រឹកខណៈដែលបុរសម្នាក់បានឆក់ខ្សែភ្លើងខណ:កំពុងតែធ្វើទ្រុងមាន់ចៃដន្យភ្លាត់ស្នៀតមិនប្រយ័ត្នហើយត្រូវបានលើកកប់ដីខ្សាច់ចាក់ទឹកជួយសង្គ្រោះអកុសលហួសពេលទៅហើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ស្ថិតនៅភូមិត្រពាំងតាកែវ ឃុំជ្រៃធំ ស្រុករមាសហែក ។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ នឹម សាមាន អាយុ៤២ឆ្នាំមុខរបរ ជាងផ្សារដែកមានទីលំនៅភូមិត្រពាំងតាកែវ ឃុំជ្រៃធំ ស្រុករមាសហែក ។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុបុរសជាជាងផ្សាដែកបានធ្វើទ្រុងមាន់ដើម្បីកុំអោយពិបាកក្នុងការចាប់មាន់ដាក់ពេលល្ងាចព្រោះខ្លាចមានសត្វមកខាំ។

ប្រភពបន្តថាក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាឆក់ខ្សែភ្លើងទើបក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាលលើកមកកប់ដីខ្សាច់និងបានចាក់ទឹកដើម្បីជួយសង្គ្រោះអកុសលហួសពេលទៅហើយ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕

ដោយ៖យឹម សុថាន


ចែករំលែក៖