ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជំនាញដើរលួច(កាច់កម៉ូតូ)ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន នៅថ្ងៃទី០៧ខែមីនា ឆ្នាំ២០២២វេលាម៉ោង១៣និង៤៥នាទីរសៀលនៅចំណុចផ្លូវលេខ៣០ម៉ែតក្រុម០៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ផុន សុភា ភេទប្រុសអាយុ២០ឆ្នាំមុខរបរ គ្មានស្នាក់នៅផ្ទះជួលភូមិ២៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។(មានសារធាតុញៀន)អវិជ្ជមានកូវីដ-១៩ ។ 

ចំណែកជនរងគ្រោះឈ្មោះ ជួន វិឆ្ឆ័យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

        សម្ភារដកហូតរួមមាន ៖

   -ម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌សស្លាកលេខភ្នំពេញ 1FF-4167 ។

-ដែកសំប៉ែតចុងស្រួចចំនួន០១ សោលេខ៨ចំនួន០១ ។

   លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើជនរងគ្រោះបានទុកម៉ូតូចាក់សោ.កត្រឺមត្រូវរួចទៅធ្វើការសំណង់ស្រាប់តែមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់.កម៉ូតូបានសំរេចជិះគេចខ្លួនត្រូវបានម្ចាស់ម៉ូតូឃើញទាន់ស្រែកចោរៗនិងដេញចាប់ស្របពេលកម្លាំងល្បាតឃើញជួយអន្តរាគមន៍ឃាត់បានជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ធ្វើការសាកសួរហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងលើជនសង្ស័យឱ្យសមត្ថកិច្ចចាត់ការ។

  បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖