ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាននគរវត្តផ្ញើសារលិខិតសម្តែងការអបអរសាទរជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាននគរវត្ត នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ចំទិវាអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ បានផ្ញើសាលិខិតសម្តែងការអបអរសាទរជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រទានដោយផ្ទាល់ពីព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍។ 

   សារលិខិតអបអរសាទរមានខ្លឹមសារដូចខាងក្រោម៖

   នាងខ្ញុំ និងសហការីសូមសម្តែងការអបអរសាទរជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍ ជូន ឯកឧត្តម ខៀវ កាញារីទ្ធ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។

   លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាននគរវត្ត បានបន្តថា ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ពិតជាស័ក្តិសមដែលឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលះបង់ពេលវេលាជាច្រើនលើសមរភូមិព័ត៌មានចាប់តាំងពីពិភពលោកមានប៉ូលមហាអំណាចពីរ និងរហូតកម្ពុជាទទួលបានសន្តិភាព ១០០% ក្នុងនយោបាយ ឈ្នះ=ឈ្នះ ដែលមានសម្តេចតេជោ ជាមគ្គុទេសក៍ឯកនយោបាយឈ្នះ=ឈ្នះ ជាពិសេសឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី គឺជាថ្នាក់ដឹកនាំ ជាឪពុក ជាអ៊ំ ជាពូ ជាបង ដែលតែងតែសន្តោសប្រណី ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ជាពិសេសអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ។

   នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ នាងខ្ញុំ និងសហការី ព្រមទាំងក្រុមគ្រួសារសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមជួយបីបាច់រក្សាឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីសូម ប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ ព្រមទាំងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ។ 

   សូមឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពស្រឡាញ់ពីនាងខ្ញុំ និងសហការី ៕                                   

ដោយ ៖ សិលា


ចែករំលែក៖