ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ក្នុងនោះមានជនជាតិខ្មែរម្នាក់និងជនជាតិអាមេរិកម្នាក់ព្រមទាំងរឹបអូសបានគ្រឿងញៀនជាង៤០គីឡូក្រាម។
គួររំលឹកថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១:១៥នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ សាន សុទ្ធី លោក ឧត្តមសេនីយ៍ទោ ឆាយ ហូត លោក ឧត្តមសេនីយ៍ត្រី គឹម តូ លោកទេព វ៉ាន់ណារ៉ា នាយករងមន្ទីរ ដោយមានការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមាន ការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចមុខផ្ទះលេខ បុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់ គឺទី១-ឈ្មោះ USSTTERIABDURRAHMAN A ភេទប្រុស កើតនៅឆ្នាំ១៩៨៩ ជនជាតិអាមេរិកាំង និងទី២-ឈ្មោះ ឆាយ ទី ភេទប្រុស កើតនៅឆ្នាំ១៩៩៣ ជនជាតិ ខ្មែរ ។
ចំណែកវត្ថុតាងចាប់យកមានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៤២គីឡូក្រាមនិង
៧២៤ក្រាម ។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
ដោយ៖ ស សម