ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់​ Tik Tok ដែលផុសវីដេអូបំផ្លើស ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺ

ចែករំលែក៖

ភ្នំពេញ ៖ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់​ Tik Tok ដែលផុសវីដេអូបំផ្លើសនេះ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺ​។ នេះបើយោងតាមសេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត​ ក្នុងគោលបំណងអាក្រក់បង្ខូចកិត្តិយសមន្ត្រីអនុវត្តច្បាប់​។ 

ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, បន្ទាប់ពីបានឃើញវីដេអូបង្ហោះក្នងបណ្ដាញសង្គម TIKTOK ដោយបានចោទសមត្ថភាពមិនខ្វល់ពីការងារ រវល់តែនិយាយទូរស័ព្ទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២

ក្រោយពីធ្វេីការសាកសួរ​ ស្រាវជ្រាវ នៅពេលកើតហេតុមន្ត្រីសណ្ដាប់ធ្នាប់​ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចគោលដៅ លើមហាវិថីសហព័ន្ធរុស្សុី កែងស្ដុប២០០៤ ដោយពេលនោះមានបងប្អូនប្រជាពលរដ្ឋខលមកទំនាក់ទំនង សួរនាំរឿងករណីគ្រោះថ្នាក់ចរាចរណ៍  ហេីយក៏និយាយពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋវិញ ប្រហែល៥នាទី​ ដូច្នេះហេីយទេីបមិនបា​ននិយាយឆ្លេីយឆ្លងភ្លាមៗជាមួយពលរដ្ឋដែលបេីកបរល្មេីសច្បាប់​ ហេីយមិនដូចការចោទប្រកាន់ដែលបាននិយាយថាមិនខ្វល់ពីប្រជាពលរដ្ឋរាប់ម៉ោងគិតតែពីនិយាយទូរស័ព្ទ​ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សង្ឃឹមថាសាធារណជន កុំទាន់ជឿរាល់ព័ត៌មានដែលមិនមានភស្តុតាង​ ឬមិនទាន់មានមូលដ្ឋានច្បាស់លាស់បញ្ជាក់ការពិត។

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមស្វាគមន៍ ទទួលនូវរាល់មតិយោបល់ស្ថាបនា ឬការរិះគន់របស់សាធារណជន និងជួយដោះស្រាយរាល់សំណូមពរនានាពាក់ព័ន្ធទៅនឹងមន្ត្រីអសកម្ម ប្រព្រឹត្តកំហុសខុសឆ្គងដូចការ ចោទប្រកាន់មែន នឹងត្រូវចាត់ការតាមច្បាប់ តាមវិន័យ ឬបទបញ្ជារបស់កងកម្លាំង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់​ Tik Tok ដែលផុសវីដេអូនេះ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺ​ ៕

ដោយ ៖ សិលា


ចែករំលែក៖