ខេត្តព្រះសីហនុ ៖ សម្រាប់ប្រជាពលរដ្ឋណាដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឫគ្រប់អាយុហេីយបានទាន់បានទៅធ្វើនោះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រកាសជាសាធារណៈឱ្យបងប្អូនទាំងអស់សូមទៅធ្វើឱ្យបានគ្រប់ៗគ្នា។
ជាក់ស្ដែងយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដូច្នេះបងប្អូនណា ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសូមទៅធ្វើឱ្យបានគ្រប់ៗគ្នា។
សូមជម្រាបថា នៅព្រឹកថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានចាត់ឱ្យកម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្ត ល្បាតក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕
ដោយ៖សហការី