ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មានប្រកាស មិនបន្តអាជ្ញាប័ណ្ណឱ្យអង្គភាពសារព័ត៌មានចំនួន ៣ អង្គភាព

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មាន ចាប់ផ្តើមលេងធម៌ក្តៅ សំខាន់តម្រូវអោយ ( ប្រកាន់ភ្ជាប់ នៃស្ថាប័នសារព័ត៌មាន ត្រូវតែមាន ក្រមសីលធម៌ វិជ្ជាជីវៈ ចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានពិត) ។ ក្រសួងព័ត៌មាន បានជម្រាបមក លោក លោកស្រី ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត

កម្មវត្ថុ៖ មិនបន្តអាជ្ញាប័ណ្ណឱ្យអង្គភាពសារព័ត៌មានចំនួន ៣ រួមមាន អង្គភាពសារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercoverty.com) និងអង្គភាព សារព័ត៌មានកម្ពុជារាល់ថ្ងៃ (www.cambodiatoday.news) ។

យោង៖ របាយការណ៍លេខ១៥៣/២២ លដ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ របស់លេខាធិការដ្ឋាននៃគណៈ កម្មាធិការនីតិកម្មនៃក្រសួងព័ត៌មាន ។ 

-ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្ត្រី ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ។

សេចក្ដីដូចបានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងព័ត៌មាន សូមជម្រាបជូន លោក លោកស្រី ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ជ្រាបថា គណៈកម្មាធិការនីតិកម្មនៃក្រសួងព័ត៌មាន បានពិនិត្យ និងស្រាវជ្រាវឃើញថា អង្គភាពសារព័ត៌មានចំនួន ៣ រួមមាន អង្គភាពសារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercovertv.com) និងអង្គភាពសារព័ត៌មាន កម្ពុជារាល់ថ្ងៃ (www.cambodiatoday.news) បានធ្វើការផ្សព្វផ្សាយព័ត៌មានដែលបំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ក្នុងន័យនេះ ក្រសួងព័ត៌មាន ជម្រាបជូន លោក លោកស្រី ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត មិនត្រូវអនុញ្ញាតឱ្យបន្តអាជ្ញាបណ្ណ ដល់អង្គភាពសារព័ត៌មានទាំងបីខាងលើនេះឡើយ ។

អាស្រ័យហេតុនេះ សូម  លោក លោកស្រីប្រធានមន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ។

សូមលោក លោកស្រី ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ទទួលនូវការរាប់អានអំពីខ្ញុំ ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖