សមាគមបាល់ទាត់អង់គ្លេសបានឲ្យដឹងថា ក្រុម Chelsea បានដកសំណើសុំការប្រកួត FA Cup នៅថ្ងៃសៅរ៍ជាមួយក្រុម Middlesbroughដើម្បីលេងដោយបិទទ្វារ។ ក្លិប Premier League មួយនេះមិនត្រូវបានអនុញ្ញាតឱ្យលក់សំបុត្រសម្រាប់ការប្រកួតណាមួយឡើយ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានបង្កកទ្រព្យសម្បត្តិរបស់ម្ចាស់ជនជាតិរុស្ស៊ី Roman Abramovich ដែលដំបូងឡើយ Chelsea បានធ្វើសំណើ “សម្រាប់បញ្ហាសុចរិតភាពកីឡា”។
FA បានបន្តថា បន្ទាប់ពីកិច្ចពិភាក្សាក្នុងន័យស្ថាបនារវាង FA និង Chelsea ក្លិបបានយល់ព្រមលុបចោលសំណើរបស់ពួកគេ។ FA នៅតែស្ថិតក្នុងការពិភាក្សាបន្តជាមួយ Chelsea ក្របខ័ណ្ឌ Premier League និងរដ្ឋាភិបាលដើម្បីស្វែងរកដំណោះស្រាយដែលអាចឱ្យអ្នកគាំទ្រ Chelsea ទាំង២ចូលរួមការប្រកួត និងអ្នកគាំទ្រក្រៅដីដើម្បីចូលរួមកីឡដ្ឋាន Stamford Bridge ខណៈដែលធានាថាការដាក់ទណ្ឌកម្មត្រូវបានគោរព។
ក្លិបតោខៀវ Chelsea បានប្រកាសថា “អរគុណចំពោះការខិតខំប្រឹងប្រែងបន្តរបស់ FA ដើម្បីជួយយើងស្វែងរកដំណោះស្រាយ”។
អ្នកនាំពាក្យផ្លូវការរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា រដ្ឋាភិបាលកំពុងធ្វើការជាមួយអាជ្ញាធរកីឡាបាល់ទាត់ដើម្បីអនុញ្ញាតឱ្យមានអ្នកគាំទ្រ Chelsea បន្ថែមទៀតចូលរួមការប្រកួតក្រៅដី ប៉ុន្តែការផ្លាស់ប្តូរណាមួយត្រូវតែធានាថា “មិនមានប្រាក់ចំណូលបន្ថែមអាចត្រូវបានផ្តល់ឱ្យក្លិបគឺជាកម្មសិទ្ធិរបស់បុគ្គលដែលឥឡូវនេះត្រូវបានដាក់ទណ្ឌកម្មនៅក្នុងចក្រភពអង់គ្លេស”។
ក្លិប Middlesbrough បានដាក់លក់សំបុត្រចំនួន៣,២០០បន្ថែមទៀតដល់អ្នកគាំទ្ររបស់ពួកគេ ក្នុងការប្រកួតជាមួយក្រុម Chelsea ដោយសារតែការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាល ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)