ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី១៤នាក់របួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្ត៣គ្រឿងបុកបន្តគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី១៤នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្ត៣គ្រឿងនឹងម៉ូតូមួយគ្រឿងបុកបន្តកន្ទុយគ្នា បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកធ្វើអន្តរាគមន៍ទាំងយប់។

   ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ស្ថិតនៅលើផ្លូវលេខ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣និង១៤ ស្ថិតក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។

   យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា មុនកើតហេតុមានអ្នកបើកបរម៉ូតូឈ្មោះ អុិន សំណាង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១N-១៩៩៧ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់កន្លែងកើតហេតុក៏បានបុកយ៉ាងពេញទំហឹងជាមួយនឹងរថយន្តដែលធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងមិនប្រកាន់ស្ដាំម៉ាកTacoma ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ ២AG-៥៤៧៩បើកបរដោយឈ្មោះ សួន កុសល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងដែករស់នៅភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

   ប្រភពបន្តថា ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍រួចហើយក៏ស្រាប់តែមានរថយន្ត២គ្រឿងទៀតធ្វើដំណើរមកដល់ចំណុចកើតហេតុបានបុកគ្នាពីក្រោយថែមទៀត ក្នុងនោះមានរថយន្តម៉ាកASIA GRAN BIRD ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង ៣A-១៨៨៧ មានរុឺម៉កសណ្ដោងពាក់ស្លាកលេខ ភ្នំពេញ ៤A-៥២៧៥ បើកបរដោយឈ្មោះ អុិត សូដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ រស់នៅភូមិបាក់តាង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ពេលបើកមកដល់ចំណុចកើតហេតុបានបន្ថយល្បឿន តែរំពេចនោះស្រាប់តែមានរថយន្តដឹកកម្មករមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយ ខោនធី ពណ៌សលាយស្វាយ ពាក់ស្លាកលេខ ភ្នំពេញ ៣B-១៦៨០បើកបរដោយឈ្មោះ ចែម សារី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបុសផ្លាំង ឃុំបុស្សមន ស្រុករំដួល ខេត្តស្វាយរៀង បុកពីក្រោយបណ្ដាលឱ្យកម្មករកម្មការិនីនៅក្នុងរថយន្តរងរបួសចំនួន១៣នាក់ ធ្ងន់៤នាក់។

   ប្រភពបន្តថា អ្នករងរបួសមានទី១-ឈ្មោះ ឡុង នេត ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង រងរបួសស្រាល។

២-ឈ្មោះ សុខ ណាវី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង រងរបួសធ្ងន់។ ៣-ឈ្មោះ សាន ស្រស់ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបុស្សផ្លាំង ឃុំបុស្សមន ស្រុករំដួល ខេត្តស្វាយរៀង រងរបួសធ្ងន់។ ៤-ឈ្មោះ ហុង ឌីណា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង រងរបួសធ្ងន់។  ៥-ឈ្មោះ ហុន យ៉ារី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង រងរបួសស្រាល។៦-ឈ្មោះ ស្រី ពៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង រងរបួសស្រាល។

៧-ឈ្មោះ កែវ វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង រងរបួសធ្ងន់។ ៨-ឈ្មោះ កើត រ័ត្ន ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ស្រុករំដួល ខេត្តស្វាយរៀង រងរបួសស្រាល។៩-ឈ្មោះ កិក សារី ភេទស្រីអាយុ២៧ឆ្នាំ  មុខរបរកម្មកររោងចក្ររស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង រងរបួសស្រាល។

១០-ឈ្មោះ បឿន រដ្ឋា ភេទស្រី អាយុ២២ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង រងរបួសស្រាល។

១១-ឈ្មោះ សុខ ចន្ធី ភេទស្រី អាយុ៣៤ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង រងរបួសស្រាល។១២-ឈ្មោះ ឡូញ តឿន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង រងរបួសស្រាល។

១៣-អ្នកបើកបររថយន្តដឹកកម្មករឈ្មោះ ចែម សារី ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសស្រាល។

   សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដែលបណ្ដាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់នេះមកពី រថយន្តTacoma ពាក់ស្លាកលេខភ្នំពេញ 2AG.5479បើកបរមិនប្រកាន់ស្ដាំ ខណៈដែលក្រោយកើតហេតុអ្នកបើកបរបង្កហេតុបានរត់គេចខ្លួនផងដែរ។

   បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំង៤គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយ។

   ចំណែកអ្នកបើកបររថយន្តដឹកកម្មករ និងអ្នកបើករថយន្តម៉ាកASIA GRAN BIRDត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីដោះស្រាយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖