ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំ Chechnya ៖ នឹងរឹបអូស អាវុធអាមេរិកដែលបញ្ជូនទៅឱ្យអ៊ុយក្រែនយកមកប្រើប្រាស់

ចែករំលែក៖

មេដឹកនាំសាធារណរដ្ឋ Chechnya ស្ថិតនៅក្នុងប្រទេសរុស្ស៊ី លោក Ramzan Kadyrov បានអរគុណដល់អាមេរិកដែលបានផ្តល់ជំនួយអាវុធទៅឱ្យប្រទេសអ៊ុយក្រែន ។ លោកបានបញ្ជាក់ថា កម្លាំងទាហានរបស់លោកនឹងរឹបអូសយកអាវុធទាំងនោះមកប្រើប្រាស់។
ការប្រកាសខាងលើរបស់មេដឹកនាំ Chechnya ក្រោយពេល ប្រធានាធិបតីអាមេរិក លោកបៃឌិន កាលពីថ្ងៃទី១៧ខែមីនា បានប្រកាសថានឹងផ្តល់ជំនួយអាវុធមានទឹកប្រាក់ ៨០០លានដុល្លារឱ្យទៅអ៊ុយក្រែន ក្នុងនោះមានអាវុធទំនើបបំផុត ។ មេដឹកនាំសាធារណរដ្ឋឆែកញ៉ា បានប្រកាសថា នេះជាព័ត៌មានដ៏ល្អបំផុតពីទីក្រុងវ៉ាស៊ីនតោន ។
មេដឹកនាំឆែកញ៉ា Ramzan Kadyrov បានបញ្ជាក់ទៀតថា កម្លាំងទាហានរបស់ខ្លួនដែលបានចូលរួមក្នុងសង្គ្រាមអ៊ុយក្រែនបានរឹបអូសអាវុធជាច្រើនពីប្រទេសអ៊ុយក្រែន ហើយទាហានលោកនឹងបន្តចាប់យកអាវុធរបស់អាមេរិកដែលបញ្ជូនទៅឱ្យអ៊ុយក្រែន។
តាមប្រភពព័ត៌មានពីបណ្តាប្រទេសលោកខាងលិច អាវុធដែលអាមេរិកផ្តល់ទៅឱ្យអ៊ុយក្រែន មានកាំជ្រួចមីស៊ីលបំពាក់លើស្មា Stinger យន្តហោះគ្មានមនុស្សបើក ១០០គ្រឿងប្រភេទ Switchblade អាវុធប្រឆាំងរថក្រោះ៩ពាន់ដើម កាំភ្លើង៧ពាន់ដើម និងគ្រាប់បែក២០លានគ្រាប់ ព្រមទាំងអាវការពារគ្រាប់២៥.០០០កំប្លេនិងមួកការពារគ្រាប់៕ ដោយ៖ធីរីណា

រូបថត៖RiaNovosti

រូបថត៖Drive


ចែករំលែក៖