ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីកំណត់ពេលវេលាចុងក្រោយ សម្រាប់កម្លាំងទាហានអ៊ុយក្រែន នៅទីក្រុង Mariupol

ចែករំលែក៖

រុស្ស៊ីបានកំណត់ពេលវេលា ចុងក្រោយគឺនៅវេលាម៉ោង៥ ថ្ងៃទី២១ខែមីនា សម្រាប់កម្លាំងទាហានអ៊ុយក្រែនចុះចាញ់ ទម្លាក់អាវុធ និងបើកច្រករបៀងមនុស្សធម៌ក្នុងទីក្រុងកំពង់ផែ Mariupol ។
តាមសារព័ត៌មាន The Guardian បានផ្សាយថា «ការទម្លាក់អាវុធ កិច្ចព្រមព្រៀងបើកច្រករបៀងមនុស្សធម៌ក្នុងទីក្រុងកំពង់ផែ Mariupol នឹងត្រូវបានបើកដល់អ្នកដែលចង់ចាកចេញពីទីក្រុងនេះ» ។
ទីក្រុង Mariupol ទទួលរងការវាយប្រហារជាទ្រង់ទ្រាយធំបំផុត ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែននៅថ្ងៃទី២៤ខែមីនា ។ មនុស្សជាច្រើនក្នុងចំណោម៤សែននាក់បានជាប់គាំងនៅក្នុងទីក្រុង ប្រឈមកង្វះស្បៀងអាហារនិង ទឹកផឹក។ ការបើកច្រកច្រករបៀងមនុស្សធម៌ក្នុងទីក្រុងកំពង់ផែ Mariupol នឹងចាប់ផ្តើមនៅវេលាម៉ោង១០ ថ្ងៃទី២១ ខែមីនា ។
រុស្ស៊ី និងអ៊ុយក្រែន បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ស្តីពីការបើកច្រករបៀងមនុស្សធម៌នៅក្នុងសប្តាហ៍នេះ។ កម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃទី១៩ ខែមីនា បានបើកការវាយប្រហារទៅលើកំពង់ផែ Mariupol ខណៈដែលទាហានអ៊ុយក្រែនព្យាយាមទប់ស្កាត់។ ទាំងនោះហើយបានជារុស្ស៊ីដាក់កំណត់ពេលចុងក្រោយឲ្យទាហានអ៊ុយក្រែនទម្លាក់អាវុធចុះចាញ់៕

ដោយ៖ធីរីណា(រូបថត៖Reuters)


ចែករំលែក៖