ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាបេីករថយន្តទំនេីប ម៉ាកNiSSAN ពាក់ស្លាកលេខ​ រដ្ឋ22​ .2.3923​ បុករុឺម៉កដឹកដូងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

      ភ្នំពេញ​ ៖​ បុរសម្នាក់បានផឹកស្រាស្រវឹង​ ហេីយបេីករថយន្តស៊េរីទំនេីបម៉ាក​ NiSSAN PATHFINDER ជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កដឹកដូងពីក្រោយបណ្ដាលឱ្យរងការខូចខាត​ រួចព្យាយាមបេីករត់ តែត្រូវប្រជាពលរដ្ឋជួយដេញឃាត់ជាប់​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០​និង២០នាទីយប់​ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ​២០២២​ នៅតាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​បុរសរងគ្រោះបានបេីកម៉ូតូសណ្ដោងរុឺម៉កដឹកដូង​មកឈប់អែបចិញ្ចេីមផ្លូវនៅត្រង់ចំណុចកេីតហេតុ​ ខណៈនោះក៏មានបុរសម្នាក់ដែលស្រវឹងស្រា​ជោកជាំបានបេីករថយន្តស៊េរីទំនេីបម៉ាក NiSSAN PATHFINDER ពណ៌ស ពាក់ស្លាកលេខ​ រដ្ឋ22​ ,2.3923​ ស្របទិសគ្នា​មិនប្រុងប្រយ័ត្ន​ក៏ជ្រុលទៅបុករុឺម៉កដឹកដូងពីក្រោយបណ្ដាលឱ្យរងការខូចខាត​ តែមិនបង្កឱ្យមានមនុស្សរងរបួសឡេីយ​ ។ 

    ក្រោយកេីតហេតុភ្លាមៗ​ រថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ​ គឺព្យាយាមបេីករត់ជាច្រេីនរយម៉ែត្រទេីបត្រូវជនរងគ្រោះ​និងប្រជាពលរដ្ឋជួយដេញតាមឃាត់បាន​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានសម្របសម្រួលដល់ភាគីទាំងសងខាងដេីម្បីឲ្យត្រូវគ្នា​ ហើយចុងក្រោយភាគីបង្កព្រមចេញថ្លៃជួសជុលទៅលេីភាគីម៉ូតូសណ្ដោងរុឺម៉ក​ដេីម្បីបញ្ចប់រឿង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖