ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូលឿនវ៉ាជែងទៅបុកម៉ូតូនៅពីមុខបណ្ដាលឲ្យដួលរងរបួសធ្ងន់និងស្រាល៣នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រភពពីមន្ត្រីនគរបាលចរាចរណ៍នៃអធិការស្រុកសាលាក្រៅបានឲ្យដឹងថា÷កាលពីវេលាម៉ោង១៣ និង ២០នាទី ថ្ងៃទី២១ ខែមីនា  ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍១ កើតឡើង(រវាងម៉ូតូនិងម៉ូតូ)ដោយសារបើកបរស្របទិសគ្នានៅចំណុចមុខសាលាបឋមសិក្សាហ៊ុនសែនសាលាក្រៅ ស្ថិតនៅក្នុងភូមិថ្នល់ទទឹង  ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យរបួសមនុស្ស០៣នាក់ធ្ងន់ និងខូចម៉ូតូ ០២គ្រឿង។

ទី១-ឈ្មោះ នូ  សុភា ភេទស្រី អាយុ ៥០ឆ្នាំមុខរបរកសិករ (រងរបួសធ្ងន់បែកក្បាល) មានទីលំនៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-6451 បេីកបរពីទិសដៅពីត្បូង ឆ្ពោះទៅជើង។

ទី២-អ្នករួមដំណើរមានម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល០៦ឆ្នាំត្រូវជាចៅភេទប្រុស(របួសធ្ងន់)។

 ទី៣-ឈ្មោះ កាន កន ភេទប្រុស អាយុ១៦ឆ្នាំ (សិស្ស) (របួសធ្ងន់បែកក្បាល) មានទីភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  បេីកបរម៉ូតូម៉ាកហុងឌ្រីម  ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន-1C.0840 (បើកបរពីរត្បូងឆ្ពោះទៅជើង ) ស្របទិសគ្នា។

 សមត្តកិច្ចបន្តថា÷ករណីនេះមូលហេតុ កត្តាមនុស្សបើកបរល្បឿនលឿនវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

សមត្តកិច្ចបានបន្តទៀតថា÷ក្រោយពីកើតហេតុជនរងគ្រោះទាំងបីនាក់ ត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ចំណែក វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយ ៕

ដោយ៖ស សារ៉េត


ចែករំលែក៖