ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបូជាសព លោក អ៊ុ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ចែករំលែក៖

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមជាមួយសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំនៃសាលាជម្រះក្តីមួយចំនួនទៀត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបូជាសព លោក អ៊ុ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយជរាពាធ។ 

សូមបញ្ជាក់ថា, សពរបស់ លោក អ៊ុ សារិទ្ធ ត្រូវបានធ្វើពិធីបូជាតាមប្រពៃណី នៅថ្ងៃសៅរ៍ ៩ រោច ខែផល្គុន ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នេះ នៅវត្តកោះពោធិ៍វង្ស ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមជាមួយសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំនៃសាលាជម្រះក្តីមួយចំនួនទៀត សូមអោយវិញ្ញាណខ័ន្ត សពរបស់ លោក អ៊ុ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបានទទួលមរណភាព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖