ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃាត់ខ្លួនបានហើយ ! ឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម នៅស្រុកបរិបូណ៌

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប៉ុន្មានថ្ងៃនេះ គណៈបញ្ជាការ ឯកភាពខេត្តកំពង់ឆ្នាំង បានដឹកនាំបង្ក្រាបបទល្មើសជលផល យ៉ាងស្រស្រាក់ស្រស្រាំ ប្រមូលបានឧបករណ៍ ល្មើសច្បាប់ ជាច្រើនដោយកំទេចចោល ។ 

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដាច់ណាត់ អោយអភិបាលខេត្តជុំវិញបឹងទន្លេសាប រដ្ឋមន្ត្រី បង្ក្រាបអោយអស់ ចំពោះបទល្មើសនេសាទ ដូច្នេះអាជ្ញាធរខេត្តកំពង់ឆ្នាំង យ៉ាងហោចណាស់ក៏ ប្រើប្រាស់កម្លាំងជិត១០០នាក់ ចុះបង្រ្កាប ទទួលបានលទ្ធផល គួរជាទីមោទនភាព តាមបទបញ្ជា នាយករដ្ឋមន្ត្រី ។ 

នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ កម្លាំងចម្រុះបានចាប់ឃាត់ខ្លួនបានហើយ ! ឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា នៅរសៀលថ្ងៃនេះ។ 

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលម្អិតថា, ក្រុមចម្រុះខេត្កកំពង់ឆ្នាំង រួមមានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប  ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្តបានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅចំណុចកោះមនោ ភូមិឆ្នុកទ្រូ  ឃុំ ឆ្នុកទ្រូ  ស្រុក បរិបូរណ៍  ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០ នាទី។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានបន្តថា, ក្រុមអ្នកឆក់ត្រីទាំងនេះ នៅតែលបលួចធ្វើសកម្មភាពឆក់ត្រីនៅបឹងទន្លេសាប, តើអ្នកស្មានថាគេធ្វើលេងឬ? បើអ្នកនៅបន្តធ្វើយ៉ាងដូច្នេះទៀត នោះមានន័យថា អ្នកយកគុកធ្វើជាផ្ទះហើយ ៕

ដោយ ៖ សិលា


ចែករំលែក៖