អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តការសរសើរម្តងទៀតចំពោះមេដឹកនាំរុស្ស៊ី ប៉ុន្តែលោកត្រាំបានបង្ហាញទស្សនៈផ្ទុយគ្នានៃយុទ្ធនាការនៅអ៊ុយក្រែន។
អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ខែមីនា បានសរសើរដល់បណ្តាមេដឹកនាំ ក្នុងនោះមានប្រធានាធិបតីពូទីន ប្រធានាធិបតីចិន ស៊ី ជីនពីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថាជាមេដឹកនាំដ៏«ឆ្លាតវៃ» ។
នៅក្នុងសុន្ទរកថាក្នុងរដ្ឋ Georgia លោកត្រាំបានបញ្ជាក់ថា មេដឹកនាំទាំងនោះពិតជារឹងមាំ ខ្លាំងក្លា… មនុស្សឆ្លាតបំផុតគឺអាចសម្រេចគោលដៅខ្ពស់។
អតីតប្រធានាធិបតីត្រាំ បានលើកឡើងថា ប្រធានាធិបតីចិន ស៊ីជីនពីង ពិតជាឆ្លាតវៃដោយលោក «គ្រប់គ្រងមនុស្ស១,៥ពាន់លាននាក់ ដោយកណ្តាប់ដៃដែក ។ ចំណែកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺជាមនុស្សរឹងមាំ។
ការសរសើរដល់មេដឹកនាំដែលជា«សត្រូវរបស់អាមេរិក» ពីសំណាក់អតីតប្រធានាធិបតីត្រាំ ទទួលរងការរិះគន់យ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ខណៈដែលប្រទេសទាំងនោះជាការគំរាមកំហែង ដល់មហាអំណាចទីមួយរបស់អាមេរិក៕
ដោយ៖ ធីរីណា