ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរដ្ឋស្តីទី បញ្ចប់មុខតំណែងលោក សែម សក្កិសិនា ពីទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋលេខាធិការ!

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរដ្ឋស្តីទី បញ្ចប់មុខតំណែងលោក សែម សក្កិសិនា ពីទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋលេខាធិការ! នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ។

ក្នុងនោះដោយបញ្ជាក់ថា, ត្រាស់បង្គាប់

មាត្រា១ : បញ្ចប់មុខតំណែងលោក សែម សក្តិសិនា ពីទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋលេខាធិការ។

មាត្រា២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

សូមរម្លឹកថា, បើទោះបីការដកហូតតំណែងនេះ មិនបានបញ្ជាក់ពីមូលហេតុក៏ដោយ តែតាមព័ត៌មានខ្លះទទួលបាន អាចចាត់ទុកជាកម្មវត្ថុមួយដែរ  គឺអាចពាក់ព័ន្ធនឹងករណីគេចពន្ធ ហើយរហូតមានដីកាពីតុលាការកោះហៅទៀតផង ឲ្យចូលខ្លួនទៅដោះស្រាយ! 

សូមបញ្ជាក់ថា លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានទម្លាយពីការចាប់ខ្លួន ជនខិលខូចដែលស៉ីឈ្មួលឈរឈ្មោះបើកក្រុមហ៊ុន បង្កើតវិក្កយបត្រខ្យល់ មានទឹកប្រាក់៨៩លានដុល្លារអាមេរិក ដើម្បីកាត់កង គេងបន្លំពន្ធរដ្ឋរាប់លានដុល្លារ!

លោករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកបន្លំឈរឈ្មោះនេះ គឺជាបុគ្គលិករបស់ភោជនីយដ្ឋានមួយ ដែលបុគ្គលនោះមានឈ្មោះ ប៊ុន ឆ្លាត ដែលរូបគេ និងបក្ខពួកបានចេញវិក្កយបត្រចំនួន៩៩២ ដែលមានទឹកប្រាក់ពន្ធ៨៩លានដុល្លារ ហើយមានជាប់ពាក់ព័ន្ធជាមួយជនជាតិចិនផងដែរ!

ទោះជាមានព័ត៌មានលេចឮបែបខាងលើនេះក៏ដោយ ក៏អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនទាន់មានការអះអាងពីស្ថាប័នណាមួយនៅឡើយទេ ដូច្នេះមានតែសាម៉ីខ្លួនទើបដឹង ហើយ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” រងចាំការបកស្រាយ បំភ្លឺពី លោក សែម សក្កិសិនា រៀងរាល់ម៉ោងធ្វើការ ៕

ដោយ ៖ សិលា


ចែករំលែក៖