ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស​៤នាក់​ពាក់ព័ន្ធនឹងករណីគ្រឿងញៀន​នៅខេត្តព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំង​នគរបាលស្រុកព្រៃនប់​នៃស្នងការដ្ឋានខេត្តព្រះសីហនុ​​ បានឃាត់ខ្លួនបុរស​ចំនួន​០៤នាក់​ រួមនឹងគ្រឿងញៀន​មួយចំនួន​។​ 

   បេី​យោង​តាមប្រភពព័ត៏មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីវេលាម៉ោង​២រសៀលថ្ងៃអាទិត្យទី០៣ ខែមេសា ឆ្នាំ២០២២ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់​ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅចំណុចក្នុងផ្ទះ​ស្ថិតក្នុងភូមិពូធឿង ឃុំបិត​ត្រាំ​ង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

    ជនសង្ស័យទាំង០៤នាក់នោះមានឈ្មោះ ៖ 

១-ឈ្មោះ យូ ហេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិពូធឿង​ ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​  (ម្ចាស់ថ្នាំញៀន០១កញ្ចប់)។                                             ២-ឈ្មោះ គិន ដានី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ​កម្មករសំណង់ មានទីលំនៅភូមិពូធឿង​ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

៣-ឈ្មោះ តុង ផាត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ​កម្មកររោងចក្រ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

៤-ឈ្មោះ ឆោម ម៉េងសុឺ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ​កម្មកររោងចក្រ​ មានទីលំនៅភូមិពូធឿង​ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។​ 

ចំពោះវត្ថុតាងដកហូតរួមមាន៖ 

-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១ កញ្ចប់ ។​                                                                 -ទូរស័ព្ទដៃចំនួន០៣គ្រឿង ។                                                                                                                             

   ប្រភពដដែលបន្តថា​ លុះដល់វេលាម៉ោង​ ៣រសៀលថ្ងៃដដែល ជនសង្ស័យខាងលើឈ្មោះ យូ ហេង បានសហការជាមួយកម្លាំងជំនាញ​ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅក្នុងបន្ទប់ជួលស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ​ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ កុយ សារុន ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៣  សង្កាត់​១ ក្រុង-ខេត្តព្រះសីហនុ​ និងដកហូតវត្ថុតាងរួមមាន ៖

-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់ ។                                                                                                            -ទូរស័ព្ទដៃចំនួន០១គ្រឿង ។ 

-ជញ្ជីងថ្លឹងចំនួន០១​គ្រឿង ។​ 

    បច្ចុប្បន្នកម្លាំងជំនាញ​កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖