ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់បណ្តេញមន្ត្រីការទូតរុស្ស៊ី ៤០រូបចេញពីប្រទេស

ចែករំលែក៖

ក្រសួងការបរទេសអាល្លឺម៉ង់ បានសម្រេចបណ្តេញមន្ត្រីការបរទេស រុស្ស៊ី ៤០ រូប ។ ការសម្រេចខាងលើរបស់អាល្លឺម៉ង់កើតឡើងក្រោយពេលបារាំង បានសម្រេចបណ្តេញមន្ត្រីការទូតរុស្ស៊ីចេញផងដែរ ។
សកម្មភាពខាងលើរបស់លោកខាងលិចទទួលរងការប្រតិកម្មយ៉ាងខ្លាំងពីរុស្ស៊ី ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២២បានផ្សាយថា អតីតប្រធានាធិបតី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌី Dmitry Medvedev បាននិយាយថារុស្ស៊ីនឹងឆ្លើយតប យ៉ាងសមស្រប ទៅនឹងអ្វីដែលប្រទេសលោកខាងលិចមួយចំនួនកំពុងធ្វើ ជុំវិញការបណ្តេញមន្រ្តីទូតរុស្ស៊ីចេញពីប្រទេសរបស់ពួកគេ។
ប្រតិកម្មរបស់លោក Medvedev កើតមានឡើងបន្ទាប់ពីបារំាំង នៅថ្ងៃថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសថានឹងបណ្ដេញមន្ត្រីទូតរុស្ស៊ីចំនួន ៣៥រូបចេញពី ប្រទេស ដោយសារតែសកម្មភាពរបស់ពួកគេបានប្រឆាំងនឹងផលប្រយោជន៍សន្តិសុខបារាំង ខណៈអាល្លឺម៉ង់ក៏បានប្រកាសដែរថានឹងបណ្តេញ បុគ្គលិកស្ថានទូតរុស្ស៊ីចំនួន ៤០នាក់ចេញពីប្រទេស ក្រោមហេតុផលផ្តល់ព័ត៌មានសម្ងាត់ដល់រដ្ឋាភិបាលទីក្រុងមូស្គូ។
លោក Medvedev បានបញ្ជាក់ដូច្នេះថា «គ្រប់បានគ្នាដឹងអំពីចម្លើយ នោះគឺវាជាការឆ្លើយតបយ៉ាងសមស្រប តែអាចនឹងអាចបំផ្លាញដល់ទំនាក់ទំនងទ្វេភាគី ហើយតើនរណានឹងត្រូវទទួលការពិន័យ?»។ លោកបន្ថែមថា «ប្រសិនបើរឿងបែបនេះនៅតែបន្ត រុស្ស៊ីនឹងបិទស្ថានទូតរបស់ប្រទេសលោកខាងលិច ដើម្បីឆ្លើយតបវិញ ដូចអ្វីដែលលោកធ្លាប់បានលើកឡើង កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ»៕ដោយ៖ ធីរីណា

រូបថត​ ៖​ Getty Images


ចែករំលែក៖