ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ីត្រៀមលក្ខណៈចាត់ទុកកូវីដ-១៩ជាជំងឺផ្តាសាយធម្មតា

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Budi Gunadi Sadkin បានឱ្យដឹងថា ប្រទេសរបស់លោកបានត្រៀមលក្ខណៈចាត់ទុកកូវីដ-១៩ ជាជំងឺធម្មតា ដូចជាជំងឺផ្តាសាយ។ ដូច្នេះក្រោយការចាត់ទុកកូវីដ-១៩ជាជំងឺធម្មតានោះនឹងមិនមានការធ្វើចត្តាឡីស័កនោះទេ គឺគ្រាន់តែបង្ការធម្មតាប៉ុណ្ណោះ។
សារព័ត៌មាន Tempo បានដកស្រង់សម្តី លោក Budi Gunadi Sadkinដែលបានបញ្ជាក់ថា ដោយសារតែមានសញ្ញាថយចុះនៃការឆ្លងកូវីដ-១៩ ហើយបុគ្គលិកសុខាភិបាលបានជួយជ្រោមជ្រែងក្នុងការព្យាបាល ដូច្នេះយើងនឹងចាត់ទុកកូវីដ-១៩ ជាជំងឺផ្តាសាយធម្មតា។
លោក Budi Gunadi Sadkin បានបញ្ជាក់ថា រដ្ឋាភិបាលជឿជាក់ទៅលើការបន្ថយរឹតត្បិតនៅក្នុងខែ រ៉ាម៉ាឌនរបស់សាសនិកអ៊ិស្លាម។ ពលរដ្ឋទទូលបានការអនុញ្ញាតឱ្យចូលរួមនៅក្នុងពិធីបុណ្យរ៉ាម៉ាឌន និងរៀបចំពិធីផ្សេងៗ ដោយមិនមានការរឹតត្បិតនោះឡើយ។
ក្រៅពីប្រទេសឥណ្ឌូនេស៊ី នៅមានប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ាន មានដូចជា សិង្ហបុរី ថៃ …ជាដើម ។ ប្រទេសក្នុងតំបន់ក៏បានបើកទ្វារទទួលអ្នកទេសចរបរទេសមកពីគ្រប់ទិសទីដោយមិនចាំបាច់ធ្វើតេស្តឬធ្វើចត្តាឡីស័កនោះឡើយ៕

ដោយ៖ ធីរីណា(រូបថត​៖​ TEMPO/M .Taufan Rengganis)


ចែករំលែក៖