ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែមេសា​៖​ តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ នឹងមានការរអាក់រអួលអគ្គិសនីខ្លះៗទៅតាមពេលវេលា

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២​ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៨(GS8-F15)  ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការរំកិលបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) មួយដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ ៖ (១)ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២) សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដូច្នេះ​អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅរសៀលថ្ងៃដដែលនេះ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។

ជាមួយគ្នានេះ​ អគ្គិសនីកម្ពុជា​ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។ 

ជាក់ស្ដែង​ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត​ ដូច្នេះ​សុំអភ័យទោសទុកជាមុន៕

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់​អគ្គីសនី​កម្ពុជា​ មានដូចខាងក្រោម​៖

ដោយ​៖សហការី​


ចែករំលែក៖