ព័ត៌មានទាន់ហេតុការណ៍៖

ការដាក់ទណ្ឌកម្មអាចចាត់ទុកថាជាទង្វើឈ្លានពានប្រឆាំងនឹងរុស្ស៊ី

ចែករំលែក៖

អនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីពីបណ្តាប្រទេសលោកខាងលិច ត្រូវបានចាត់ទុកថាជាទង្វើឈ្លានពានប្រឆាំងរុស្ស៊ី ហើយទីក្រុងមូស្គូចាំបាច់ត្រូវតែអនុវត្តវិធានការការពារជាចាំបាច់។
លោក Dmitry Medvedev បានបង្ហោះនៅលើបណ្តាញសង្គម តេឡេក្រាម កាលពីថ្ងៃទី៨ខែមេសា ថា «ការរួមបញ្ចូលពីស្ថានភាពនយោបាយ និងផ្លូវច្បាប់នាពេលនេះអាចកំណត់បានថា ការដាក់ទណ្ឌកម្មគឺត្រូវបានចាត់ទុកថាជាសកម្មភាពឈ្លានពានទៅលើប្រទេសរុស្ស៊ី ហើយនេះក៏ជារូបភាពនៃសង្គ្រាមដែរ ។ រុស្ស៊ីគឺមានសិទ្ធិការពារ ទប់ស្កាត់ការបង្កសង្គ្រាមទាំងនោះស្របតាមច្បាប់អន្តរជាតិ»។
លោក Dmitry Medvedev បានបញ្ជាក់ថា «ការដាក់ទណ្ឌកម្មខុសច្បាប់ក្នុងស្ថានភាពជាក់លាក់ ត្រូវបានចាត់ទុកថាជាសកម្មភាពឈ្លានពានពីប្រទេសមួយចំនួន ក៏ដូចជាសម្ព័ន្ធបណ្តាប្រទេស»។ លោក Dmitry Medvedev បន្តទៀតថា ការដាក់ទណ្ឌកម្មមកលើប្រទេសរុស្ស៊ីនឹងបង្កឱ្យមានការដួលរលំនៃបណ្តាអង្គការអន្តរជាតិ។
ក្នុងពេលនេះដែររុស្ស៊ីកំពុងតែវាយបកទៅលើការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច។ នៅពេលរាល់វិស័យពាណិជ្ជកម្ម ទាំងការលក់ប្រេងរុស្ស៊ីឱ្យទូទាត់ដោយប្រាក់រូប្លិ៍រុស្ស៊ី ឈប់ទូទាត់ដោយប្រាក់ដុល្លារឬប្រាក់អឺរ៉ូ ៕ ដោយ៖ ធីរីណា

រូបថត​ ៖​ Tass


ចែករំលែក៖