ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លិខិតជូនពរ សូមគោរពជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់

នៅក្នុងឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ខាងមុខនេះ ក្នុងនាមក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី និងក្នុងនាមនាង ខ្ញុំផ្ទាល់ សូមគោរពអនុញ្ញាតសម្ដែងនូវអំណរសាទរ និងគោរពជូនពរមហាប្រសើរជូនចំពោះ សម្តេចប្រធានរដ្ឋ សភា និង សម្តេចធម្មវិសុទ្ធរងោ សូម សម្តេច ទាំងទ្វេមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុ យឺនយូរ ដើម្បីដឹកនាំស្ថាប័នរដ្ឋសភាជារៀងរហូតតទៅ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឬក្យនេះ ខ្ញុំសូមសម្ដែងនូវសេចក្ដីគោរពដោយស្មោះចំពោះ សម្តេចប្រធាន រដ្ឋសភា ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីដឹកនាំស្ថាប័នរដ្ឋសភា ទទួលបាន ជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាម សម្ដេច ជាថ្នាក់ដឹកនាំដ៏កំពូលមួយរូប ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការ ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការអភិវឌ្ឍដើម្បីកំណើនការងារសមធម៌ធ្វើឲ្យមានប្រសិទ្ធភាពក្នុងវិស័យច្បាប់ និងធ្វើឲ្យមាតុភូមិមានការរីកចម្រើនជឿនលឿនដូចអរិយប្រទេសនានាលើសកលលោក។

ជាថ្មីម្តងទៀត ក្នុងនាមក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី និងក្នុងនាមនាងខ្ញុំផ្ទាល់ សូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី សូមប្រោះព្រំសព្ទសាធុការពរ ជូនចំពោះ សម្តេចប្រធាន និង សម្ដេចធម្មវិសុទ្ធវង ព្រមទាំង បុត្រាបុត្រី ចៅបុសចៅសី សូមបាន ប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា មេត្តាទទួលនូវការគោរព និងដឹងគុណដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖