ខ្សែការពារ Kurt Zouma របស់ក្លិបញញួរធំ West Ham United នឹងអវត្តមានក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ Europa League ទល់នឹងក្រុម Olympique Lyonnais ដោយសាររបួសកជើង។ នេះបើតាមក្លិបនៅ Premier League បាននិយាយកាលពីថ្ងៃពុធ។
កីឡាករសញ្ជាតិបារាំងរូបនេះបានរងរបួសក្នុងអំឡុងពេលចាញ់ ២-០ លើក្រុម Brentford កាលពីថ្ងៃអាទិត្យ ជាកន្លែងដែលគាត់ត្រូវបានគេបង្ខំឱ្យចេញពីការប្រកួតពាក់កណ្តាលតង់។
ក្លិប West Ham បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្សែការពារអន្តរជាតិបារាំងនឹងស្នាក់នៅក្នុងទីក្រុងឡុង ដើម្បីធ្វើតេស្តបន្ថែម និងពិនិត្យរបួសកជើង។ ក្លិបមិនបានផ្តល់កាលបរិច្ឆេទដ៏មានសក្ដានុពលសម្រាប់ការវិលត្រឡប់របស់គាត់ទេ”។
ក្រុម West Ham និង Lyon បានប្រកួតស្មើ ១ទល់១ ក្នុងជើងទី១កាលពីសប្តាហ៍មុន ដែលនៅជើងទី២នេះ ក្រុមទាំង២ត្រូវការឈ្នះរៀងខ្លួនដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)