ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid បន្តកាន់កាប់កំពូលតារាង ក្រោយយកឈ្នះ Sevilla នៅចុងម៉ោង

ចែករំលែក៖

ខ្សែប្រយុទ្ធ Karim Benzema រកបានគ្រាប់បាល់ឈ្នះនៅចុងម៉ោងជួយឲ្យក្រុមអធិរាជស Real Madrid បានវាយបកវិញពីការស៊ុតបញ្ចូលទីដើម្បីផ្តួលក្រុមម្ចាស់ផ្ទះ Sevilla និងខិតក្នុងការដណ្តើមពានរង្វាន់ La Liga នៅរដូវកាលនេះ។

ក្រុមម្ចាស់ផ្ទះ Sevilla បានធ្វើឱ្យក្រុម Real Mardrid ភ្ញាក់ផ្អើលក្នុងតង់ទីតាមរយៈការស៊ុតបាល់ពិន័យ Free-kick របស់កីឡាករ Ivan Rakiticនៅនាទីទី២១ និងការស៊ុតពីចម្ងាយរបស់កីឡាករ Erik Lamela នៅនាទីទី២៥។

ក្រុមភ្ញៀវ Real Madrid បានរកគ្រាប់បាល់បាននៅតង់ទី២វិញ ដោយការស៊ុតបញ្ចូលទី១គ្រាប់សងវិញ នៅដើមតង់ទី២ នាទីទី៥០ ដោយកីឡាករ Rodrygo និងគ្រាប់ទី២រកបានដោយកីឡាករបម្រុង Nacho រកបាននៅនាទីទី៨២តាមស្មើវិញ បន្ទាប់មកខ្សែប្រយុទ្ធ Benzema បានបញ្ចប់ការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ដោយរកបាន១គ្រាប់បន្ថែមទៀតដែលជាគ្រាប់ជ័យជម្នះនៅនាទីទី៩០+២ជិតចប់ការប្រកួតទៅហើយ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ស៊ុត​បាល់​កាត់​ផុតដៃអ្នកចាំទីក្រុម Sevilla ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ក្រុម​ភ្ញៀវ​ទទួល​បាន​ជ័យ​ជម្នះ​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន១៥ពិន្ទុ​ដាច់​នៅ​លើ​កំពូល​តារាង ខណៈ​ការ​ប្រកួត​នៅ​សល់​ចំនួន៦ប្រកួតទៀតនឹងចប់រដូវកាល

ការ​បន្ត​ទម្រង់​លេង​ដ៏​ល្អ​របស់ Benzema នៅ​រដូវ​កាល​នេះបានធ្វើឲ្យរូបគាត់រកបានគ្រាប់បាល់ស្ទើរគ្រប់ការប្រកួត ហើយ​បាន​បន្ថែម​ទៅ​លើ​វីរភាព​ឈ្នះ​ការ​ប្រកួត​ថ្មីៗ​របស់​ក្រុម។ កីឡាករអន្តរជាតិបារាំងរូបនេះបានស៊ុតបញ្ចូលទីបានគ្រាប់ទល់នឹងក្រុម Chelsea ក្នុងជើងទីមួយនៃក្របខ័ណ្ឌ Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រ មុនពេលគ្រាប់បាល់របស់គាត់ក្នុងជើងទីកាលពីសប្តាហ៍មុនបានបិទបញ្ចប់ការទទួលជ័យជម្នះសរុប ៥ទល់៤

Sevilla ដែល​នឹង​ឡើង​ទៅ​លេខ​២​ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ និង​កាត់​បន្ថយ​គម្លាត​នៅ​កំពូល​តារាង​មក​ត្រឹម​៩​ពិន្ទុ បន្ត​ស្ថិត​នៅ​លេខ​៣​មាន​៦០​ពិន្ទុ​ជាមួយ​ក្រុម​លេខ​២ Barcelona និង Atletico Madrid នៅ​លេខ​៤។ ក្រុម Barcelona មានប្រកួតក្នុងដៃ ប៉ុន្តែការប្រជែងពានរង្វាន់ La Liga រដូវកាលនេះហាក់នៅឆ្ងាយ ដែល Real Madrid គឺជាក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពានមួយនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖