ព័ត៌មានទាន់ហេតុការណ៍៖

បើកត្រាក់ទ័រ ភ្ជួរដីស្រែជាន់មីនតោនបណ្ដាលឱ្យផ្ទុះឆក់យកជីវិតមនុស្ស និងរងការខូចខាតដល់ត្រាក់ទ័រ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ យុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្រោមដីនាសម័យសង្គ្រាមនៅក្នុងស្រុកអន្លង់វែង នៅតែបន្តយាយីដល់អាយុ ជីវិតរបស់ប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិជារឿយៗនិងជារៀងរាល់ឆ្នាំ។

   ជាក់ស្ដែងនៅវេលាម៉ោង១១៖៣០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានត្រាក់ទ័រម៉ាកគូបូតាមួយគ្រឿងបានបើក ភ្ជួរដីចម្ការដោយបុរសម្នាក់ហើយបានជាន់មីនតោនមួយគ្រាប់បណ្ដាលឱ្យផ្ទុះនៅចំណុចភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

    អ្នកបើកបរត្រាក់ទ័រជាន់មីនតោនត្រូវបានគេស្គាល់ឈ្មោះ ឈៀក លី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិផ្តៀកជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ​បានរងរបួសធ្ងន់ដាច់ដៃខាងធ្វេង ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង តែបានដាច់ខ្យល់ស្លាប់។ 

ដោយឡែក ត្រាក់ទ័រគូបូតាបានរងការខូច ខាតស្ទើរតែទាំងស្រុង និងបានដាច់កង់ខាងក្រោយផ្នែកខាងឆ្វេង។

    បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកត្រាក់ទ័ររក្សាទុកនៅកន្លែងកើតហេត៕

ដោយ៖ប៉ែន នួន


ចែករំលែក៖