ខេត្តព្រះសីហនុ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព មហាឧបាសិកា តាន់ រ៉ាយ ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ។
លោកស្រីកិត្តិសង្គហបណ្ឌិត មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាឧបាសិកា តាន់ រ៉ាយ (ត្រូវជាម្តាយបង្កើតរបស់លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ) បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១:១៥នាទីយប់ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ មហាឧបាសិកា តាន់ រ៉ាយ គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក និងជីដូន ប្រកបដោយ ព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់របស់កូន និងចៅៗ ដោយមួយជីវិតរបស់មហាឧបាសិកាបានបូជាកម្លាំងកាយចិត្តក្នុង ការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូន និងចៅៗ ឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។
លោកស្រីកិត្តិសង្គហបណ្ឌិត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា តាន់ រ៉ាយ សូមឆាប់បានចាប់ កំណើ់តកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សហការី