ព័ត៌មានទាន់ហេតុការណ៍៖

តំបន់​មួយ​ចំនួន​នៅក្នុង​រាជធានីភ្នំពេញ​ និងខេត្តកណ្ដាល​ ​នឹងមានការរអាក់រអួលចរន្ត​អគ្គីសនី​ខ្លះៗ​

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​អគ្គីសនី​កម្ពុជា​ នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្ដីជូនដំណឹង​សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី ៥ (GS5-F14)  ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការអូសខ្សែ ភ្ជាប់ខ្នែងបំបែក និងដាំបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិទួលគោក ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ (២)ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ (៣)សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ​ អគ្គិសនីកម្ពុជា​ ក៏សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី ៧ (GS7-F15)  ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកែសម្រួលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ភូមិព្រែករាំង និងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ (២) ភូមិតាក្តុល សង្កាត់តាក្តុល (៣) ភូមិព្រែកហូរ សង្កាត់ព្រែកហូរ (៤) ភូមិក្រពើហា សង្កាត់ព្រែកឬស្សី (៥) ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៦:៣០នាទីរសៀល។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

ដោយ​៖សហការី​


ចែករំលែក៖